មិនធម្មតា តារាថៃ Sprite ក៏ពេញចិត្តនឹងឃ្លារបស់ វណ្ណដា ទោះច្រៀងក្នុងបទតែមួយ រហូតធ្វើរឿងនេះ..ថៃ ៖ ពិតណាស់ បទថ្មី RUN THE TOWN ដោយបទនេះ ជាការចាប់ដៃរវាង តារារ៉េបល្បីឈ្មោះរបស់ខ្មែរគឺ លោក វណ្ណដា និងតារារ៉េបថៃ លោក Sprite លោក F.HERO លោក 1MILL ដែលវីដេអូចម្រៀងនោះ ចេញជាផ្លូវការមិនដល់២ថ្ងៃផង មានអ្នកទស្សនាដល់ខ្ទង់លានឯណោះ។ទន្ទឹមនឹងនេះ ប្រជាប្រិយភាពរបស់ តារារ៉េប Sprite ជាតារាដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ
ប្រចាំប្រទេសថៃ មិនខុសប្លែកពី តារាប្រុស វណ្ណដា សព្វថ្ងៃប៉ុន្មានឡើយ ជាងនេះទៅទៀត Sprite ឆាប់ល្បីក៏ព្រោះ តែរូបលោក ជាក្មេងប្រុសដែលមានទេពកោសល្យមិនធម្មតា វ័យត្រឹម១៦ឆ្នាំ ល្បីថ្នាក់នេះ។ ចូលរួមជាមួយពួកយើងក្នុង យ៉ាងណាមិញ ថាហ្វេនៗពេញចិត្តផ្កាប់មុខលើបទថ្មីនេះ ជារឿងធម្មតាទៅហើយ ព្រោះ បទចម្រៀង វណ្ណដា ចេញមកមួយៗ គេឯងគាំទ្រផ្អើលចាក់ស្តាប់ពេញទឹកពេញដី តែនេះសូម្បីតែ Sprite ច្រៀងក្នុងបទតែមួយ ជាមួយគ្នាទៅហើយ នៅចាក់ឃ្លារបស់ វណ្ណដា ស្តាប់ហើយ
ច្រៀងតាមទៀត គួរឲ្យរំភើបម្លេះ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖



