មានការចាប់អារម្មណ៏ជាខ្លាំង បន្ទាប់ពីមានការបង្ហាញទំនាក់ទំនង តារាកំប្លែង នាងគ្រត និង នាយ ពែកមី លើសពីរៀមច្បងក្នុងសិល្បៈ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការចាប់អារម្មណ៏ជាខ្លាំង បន្ទាប់ពីមានការបង្ហាញទំនាក់ទំនង តារាកំប្លែង នាងគ្រត និង នាយ ពែកមី លើសពីរៀមច្បងក្នុងសិល្បៈ…ប្រិយមិត្តភាគច្រើនបានស្គាល់ អ្នកនាង គ្រត តារាកំប្លែងសម្បូរដោយប្រជាប្រិយភាពមួយរូប ហើយបើនិយាយពីវិស័យសិល្បៈ គេអាចចាត់ទុកតារាស្រីរូបនេះគឺជារៀមច្បងមានទាំងសមត្ថភាព និង បទពិសោធចាស់ខែឆ្នាំមួយរូបនៅក្នុងវិថីសិល្បៈ គឺជាគំរូដល់សិល្បករ សិល្បការិនីជំនាន់ក្រោយរៀនសូត្រតាមបាន។ដោយឡែកថ្មីៗនេះ តារាកំប្លែង អ្នកនាង គ្រត បានធ្វើឱ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីអ្នកនាងបានបង្ហោះរូបថតជាមួយ នាយ ពែកមី ដែលជាតារាកំប្លែងជំនាន់ក្រោយខ្លួន តែអ្នកទាំងពីរមិនមែនត្រឹមតែជារៀមច្បងក្នុងសិល្បៈទេ តែក្នុងនោះ អ្នកនាង គ្រត បញ្ជាក់ថា នាយ ពាក់មី គឺជាកូនសិស្សទៅវិញ។តារាកំប្លែង គ្រត បានបង្ហើបពីទំនាក់ទំនងមួយនេះ នៅពេលដែលអ្នកទាំងពីរបានចូលរួមកាត់សក់បង្កក់សិរីនៅក្នុងពិធីមង្គលការមួយ ដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល ព្រោះថាកន្លងមកពួកគេដឹងត្រឹមថា រវាងតារាកំប្លែង ២ ជំនាន់នេះ គឺជារៀមច្បងសិស្សប្អូនក្នុងរង្វង់សិល្បៈ តែមិនដែលដឹងថា អ្នកទាំងពីរមានទំនាក់ទំនងជិតដិតគឺជាកូនសិស្សគ្រូនឹងគ្នាទាល់តែសោះ។យ៉ាងណានេះក៏មិនមែនជារឿងចម្លែកពេកទេ ព្រោះថាអ្នកនាង គ្រត គឺជាតារាកំប្លែងចាស់វស្សាមានបទពិសោធច្រើនឆ្នាំក្នុងសិល្បៈ ហើយនាយ ពែកមី គឺជាសិល្បករជំនាន់ក្រោយ ហើយការសិក្សារៀនសូត្រពីរៀមច្បងដែលមានបទពិសោធច្រើនឆ្នាំអាចបំពេញខ្វះខាតរបស់ខ្លួនបាន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.