ស្ងាត់ៗ ! មិនអោយទំនេរ នកនាង ដេត ម៉ាលីណា ទិញឡានទំនើបមួយគ្រឿងនេះបាត់ ទុក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ងាត់ៗ ! មិនអោយទំនេរ នកនាង ដេត ម៉ាលីណា ទិញឡានទំនើបមួយគ្រឿងនេះបាត់ ទុក…សូមរំលឹកឡើងវិញបន្តិចផងដែរថា ដោយសារតែ ការរស់នៅមិនចុះសំរុងគ្នា ទើបកាលពីពេលកន្លងទៅថ្មីៗនេះ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្ត លែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ទូទៅ មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ស្ទើរមិនគួរឲ្យជឿ ថាអ្នកទំាងពីរ បែរជាឈានដល់ផ្លូវ បែបនេះ ទាល់តែសោះ។អ្នកនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដេត ម៉ាលីណា និងលោក ឌួង ឆាយ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ជាញឹកញាប់បំផុត ទោះបីជារវល់យ៉ាងណា លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា តែងតែផ្តល់វេលារៀងៗខ្លួន សម្រាប់នៅក្បែរ កូនៗទំាងបី ដោយបានចែកពេលវេលាគ្នា ជាផ្លូវការហើយ ក្នុងការមើលថែកូន។ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា បានទិញរថយន្តទំនើបមួយគ្រឿង ជូនឪពុកម្តាយរបស់ខ្លួន មើលពិតជាស្អាតខ្លាំងណាស់។ ឆ្លៀតក្នុងពេលវេលាដ៏ពិសេសនេះ អ្នកនាង ម៉ាលីណា បានពោលពាក្យ ទំាងនេះចេញមកថា“ថ្ងៃនេះ ជាថ្ងៃដែលមានសេចក្តីសុខបំផុត បានជូនកាដូប៉ាម៉ាក់ និងកូនកូន មើលតែស្នាមញញឹម ក៏ដឹងថា មានក្តីសុខដែរ ហើយអ្វីដែលពិសេស គឺសំរាប់ហ៊ាឌុប ជិះដើរលេង និងអាចគេងបានស្រួល និងជូនឌុបប៊ីទៅរៀន”។តោះដើម្បី កុំឲ្យខាតពេលយូរ សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.