មើលវីដេអូននេះហើយ ខ្លោចចិត្តណាស់ ! រវល់រើសអេតចាយរកលុយចិញ្ចឹមប្អូនៗ និង ម្តាយ តែពេលមកដល់ផ្ទះវិញ ឃើញម្ដាយដេកស្លា ប់…ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ មានរឿងរ៉ាវមួយគួរឲ្យខ្លោចចិត្តបំផុត ដោយក្មេងស្រីម្នាក់ជួបទុក្ខនឹងស្មានមិនដល់ ដោយរវល់តែដើររើសអេតចាយ យកលុយផ្គត់ផ្គង់គ្រួសារ ស្រាប់តែមកដល់ផ្ទះវិញ ត្រូវម្តាយស្លា.ប់ចោលបាត់ គួរឲ្យសោកសង្រេងខ្លាំងណាស់ ។ទាក់ទងនឹងនឹងរឿងរ៉ាវមួយនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ិន សាវន បានបង្ហោះវីដេអូសួរនាំក្មេងស្រីរូបនោះ ព្រមទាំង
ភ្ជាប់សារឲ្យបានដឹដែរថា៖“រវល់តែទៅរើសអេតចាត យកលក់ដើម្បីយកលុយមកទិញបាយអោយប្អូននិងម្តាយហូប ស្រាប់តែមកដល់ផ្ទះ ម្តាយស្លា.ប់ចោលបាត់ សូមបងប្អូនជួយគាត់ផង បន្ទប់ជួលគាត់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ” ។ក្នុងនោះផងដែរ បើតាមកាបញ្ជាក់ពីក្មេងស្រីគួរឲ្យកម្សត់ផ្ទាល់ ដែលមានឈ្មោះថា សុខហេង បានឲ្យដឹងថា ខ្លួនបានឈប់រៀនត្រឹមថ្នាក់ទី ២ ហើយសព្វថ្ងៃ ប្រកបរបរើសអេតចាយ និងមានបន្ទុក ២ នាក់ ដែលត្រូវចិញ្ចឹម ខណៈក្នុង ១ ថ្ងៃ ខ្លួនរកចំណូលបានពីការរើសអេតចាយ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល ។ក្មេងស្រីកម្សត់រូបនេះ
បានបន្តប្រាប់ទៀតថា រូបគេដឹងថាម្ដាយស្លា.ប់ នៅខ្ទង់ម៉ោង ១២ កន្លះ ដោយមុនស្លា.ប់មួយថ្ងៃ ម្ដាយក្មេងស្រីបានផ្ដាំថា បើគាត់ស្លា.ប់ឱ្យកូនៗទៅនៅជាមួយពូ និង មើលថែប្អូនៗ ២ នាក់ កុំឱ្យដើរផ្លូវខុស ខណៈខ្លួនលែងមានម្ដាយបង្កើតហៅនឹងគេទៀតហើយ ដោយឪពុករបស់ខ្លួនសព្វថ្ងៃនេះ គឺជាឪពុកចុង ។ក្រោយបានដឹងរឿងរ៉ាវគួរឲ្យសោកសង្រេងនេះ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាសប្បុរសជន បាននាំគ្នារំជួលចិត្ត ថែមទាំងបានឧបត្ថម្ភជាថវិការមួយចំនួនដល់ក្មេងស្រីរូបនេះ គ្រាន់បានផ្គត់ផ្គង់គ្រួសារ និងបានចូលរៀនវិញដូចគេដូចឯងវិញ ៕ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។





