ពត៍មានសង្គម ក្ដៅៗ ! ពេលនេះលោកគ្រូ ចេញមុខ ទំលាយការពិតហើយ នៅចំពោះមុខបង សមត្ថកិច្ច ថា…(មានវីដេអូ) By Me Sen Last updated Apr 5, 2022 Share FacebookTwitterWhatsAppTelegram ក្ដៅៗ ! ពេលនេះលោកគ្រូ ចេញមុខ ទំលាយការពិតហើយ នៅចំពោះមុខបង សមត្ថកិច្ច ថា…កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍វីដេអូ របស់ អ្នកសម្តែងមួយក្រុម តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញសកម្មភាពប្លែកៗ ដែលមិនធ្លាប់ឃើញពីមុនមក មានដូចជាប្រើសីល បង្ហាញដើមឈើ ដុះចេញជា ពងទា ញុំារបស់ប្លែកៗ ពិសេស ចុងក្រោយនេះ លោកគ្រូម្នាក់ បានបបួលសិស្ស របស់ក្នុងខ្លួន ទៅហូប អាចម៍គោ ថែមទៀតផង។ មើលរួចមានអ្នកខ្លះពេញចិត្ត និង អ្នកខ្លះទៀត បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើការសម្តែងរបស់លោកគ្រូ។ស្រាប់តែនៅថ្ងៃទី ០៥ ខែមេសា ឆ្នំាំ ២០២២ នេះ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា លោកគ្រូតឿ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្ត បានកោះហៅគ្រូតឿ ប៉ុស្តិ៍រដ្ឋបាល ឃុំវិហារសួគ៌ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ពាក់ព័ន្ធរឿងមិនសមរម្យមួយចំនួន។ក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរថា អ្វីដែល គ្រូតឿ ញុំាអាចម៍គោ កន្លងទៅនោះ ជា អាចម៍គោតពិត ឬក៏អត់ ទីបំផុត លោកគ្រូ ចេញមុខបកស្រាយ រឿងនេះហើយ នៅចំពោះមុខ បង សមត្ថកិច្ច ច្បាស់ៗ ថា “អាចម៍គោតហ្នឹង ពិត តែអត់បានហូបទេ ពេលដែលខ្ញុំហូបហ្នឹង សូកូឡា ទេ សូកូឡា ដាក់នៅក្រោមម្រាមដៃ អ្នកថតកាត់ត នេះជាការសម្តែងទេ មិនមានបំណងអ្វីអីៗផ្សេងទេ អត់ទេ ហូប សូកូឡា មិនមែនហូប អាចម៍គោទេ…”។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖