កូនប្រុសចែ ដា ណា ពិតជាក្មេងល្អ សែនផ្នូររួច ចូលដល់ក្នុងឡានភ្លាម តូនិច ក៏សុំលុយម្តាយ ១ម៉ឺនរៀល ទុកសន្សំ ដល់ពេល ចែដាណា សួរចុះ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនប្រុសចែ ដា ណា ពិតជាក្មេងល្អ សែនផ្នូររួច ចូលដល់ក្នុងឡានភ្លាម តូនិច ក៏សុំលុយម្តាយ ១ម៉ឺនរៀល ទុកសន្សំ ដល់ពេល ចែដាណា សួរចុះ…ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែល ដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងឡើយ ហើយបច្ចុប្បន្ន លោកស្រី កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយកូនៗជាទីស្រឡាញ់ ទំាង៣នាក់។ចំណែក នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ នេះ គេឃើញ លោកស្រី ទ្រី ដាណា បានមកសែនផ្នូរ ឪពុកម្តាយ ហើយប្រាប់ថា “បន្ទាប់ពីសែនរួច នាំកូនៗ មកលែងចាប ធ្វើបុណ្យចែករំលែកអំពើល្អ ដោយការសប្បាយចិត្ត ជូនចាស់ៗ ម្នាក់ ៥ម៉ឺនរៀល និងក្មេងៗ ម្នាក់មួយម៉ឺនរៀល។មិនចង់បានអី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកវិញ សំខាន់ឃើញពួកគាត់សប្បាយចិត្ត មានស្នាមញញឹម ជាក្ដីសុខខ្ញុំ ក៏ជាអ្វីដែលអ្នកមានគុណខ្ញុំទាំង២ ចង់ឃើញបំផុត។ ជូនបុណ្យទាំងអស់គ្នាផង”។ចូលពេលចូលដល់ ក្នុងឡានភ្លាម កូនប្រុសកណ្តាល របស់លោកស្រី ឈ្មោះ ព្រំ មេត្តា ហៅ តូនិច ក៏បានសុំលុយម្តាយចំនួន ១ម៉ឺនរៀល ដើម្បីទុកសន្សំ ដល់ពេលចែដាណា សួរចុះ សួរឡើង ក៏បានដឹងរឿងភ្ញាក់ផ្អើលមួយ ពីកូនប្រុសម្នាក់នេះ គឺក្នុង១ថ្ងៃ តូចនិច ទៅរៀន ចាយលុយអស់តែ ៥ពាន់រៀលប៉ុណ្ណោះ ហើយមានពេលខ្លះ ឆ្លៀតសន្សំលុយបាន ខ្លះ ទៀត ដោយសរុបពេលនេះគឺសន្សំបាន 27.5 $ ហើយ។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.