ក្ដៅៗ ទីផុតដឹងការពិតហើយ ! អ្នកណា ហ្វេនគាត់ខ្លះ ពេលនេះលោក សុផាត អ្នកអានព័ត៌មាន កំពុងផ្ទុះល្បី ចេញមកប្រាប់រឿងពិតហើយនៅពីក្រោយខ្នង..ទស្សនិកជនមិនតិចនាក់ទេ ច្បាស់ជាស្គាល់ កំពូលអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺ លោក គឹម សុផាត ជាក់ជាមិនខាន ពិសេសពូកែ បញ្ចេញបញ្ចូល និងលេងពាក្យសំដី ធ្វើឲ្យ អ្នកដែលបានស្តាប់ហើយ ពិតជាមិនអាចទប់សំណើចជាប់ឡើយ ហើយលោកក៏ជាម្ចាស់ ព័ត៌មានអន្តរជាតិ គឹម សុផាត
ផងដែរ។ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ គេឃើញ លោក សុផាត បានបង្ហាញខ្លួន និងផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជូន ក្រុមសារព័ត៌មាន តារាញូស៍ ហើយទំលាយប្រាប់រឿងខ្លះៗ ដែលគ្រប់គ្នាចង់ដឹង ដោយលោកបញ្ជាក់ថា“ខ្ញុំអាយុ 30 ឆ្នាំជាងហើយ មានប្រពន្ធ និងកូនមួយ, និយាយរួមគឺ អាចថាកំប្លែងក្រមិចក្រមើមនៅក្នុងអត្ថន័យថែមល្បោយ ទាក់ទងកម្មវិធីព័ត៌មានអីមួយគឺយើងអង្គុយ មើលទំនងដាក់អ៊ីចេះសម ដល់ពេលហ្នឹងក៏ចេះតែបែកគំនិតបន្ថែម ប៉ុន្តែយើងអត់
អោយហួសគោលការណ៍ព្រំដែន ឬក៏ទៅជាហួសសាច់រឿងដែនព័ត៌មានយើងទេ កំប្លុកកំប្លែងពាក្យចួន”។លោកបន្ថែមទៀត ពីប្រវត្តិខ្លះៗរបស់ខ្លួនថា “មុននឹងឈានមកដល់ បើកអង្គភាពព័ត៌មានខ្លួនឯងនេះគឺមានការលំបាកខ្លាំងណាស់, ដំបូងបំផុតគឺខ្ញុំមានកំណើតនៅ UK TV ក្នុងឆ្នាំ 2017 បន្ទាប់មកគឺខ្ញុំបានទាក់ទងទៅ DNT ហើយក៏ធ្វើការនៅទីនោះ ក្រោយមកគឺខ្ញុំទៅកន្លែងផ្សេងមួយទៀត បន្ទាប់មកខ្ញុំបានចេញទៅបើកអង្គភាពជាមួយបងប្អូន រហូតទាល់តែខ្ញុំ ធ្វើខ្លួនឯង”។ហើយកត្តាដែលជំរុញឲ្យ
លោកក្លាយជាអ្នកសារព័ត៌មាន គឺលោកបញ្ជាក់ថា “កត្តាគាំទ្រ ពីប្រិយមិត្តរបស់ខ្ញុំ ដែលគាត់ចូលចិត្ត ដល់ពេលអ៊ីចឹង គឺមានអារម្មណ៍យើងធ្វើទៅគឺមានគេគាំទ្រយើង យើងចាប់ផ្តើមមានទឹកចិត្ត ទោះបីជាប្រាក់ខែតិចតួចដំបូង ក៏ខ្ញុំពេញចិត្តដែរ សឹងតែគ្មានប្រាក់ខែក៏ខ្ញុំធ្វើដែរ”។លោកបន្ថែមថា “ខ្ញុំអតីតសិស្ស IFL ហើយគឺខ្ញុំរៀនខាងគ្រូទេ ហើយដល់អ៊ីចឹងទៅ ឪពុកខ្ញុំចូលចិត្តស្តាប់វិទ្យុតំាងពីខ្ញុំនៅក្មេង ដល់ពេលអ៊ីចឹងខ្ញុំចាប់ផ្តើមស្តាប់តាមគាត់ គាត់ស្តាប់ហើយខ្ញុំក៏ជ្រាបទំាងពីនៅក្មេង ក៏ធ្វើឲ្យខ្ញុំមានដក់
អារម្មណ៍ជាប់តែម្តង ហើយក៏ចាប់យកជំនាញនេះគឺត្រូវ…”។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោម ដោយក្នុងនោះ លោកក៏បានបញ្ចេញស្តាយ៍អានព័ត៌មានខ្លីៗជូនផងដែរ ៖








