ក្ដុកក្ដួលណាស់ ភ្លេចៗដល់បុណ្យគម្រប់ ១០០ ថ្ងៃ ប្រាក់សុគន្ធ ហើយ ព្រោះក្ដីស្រណោះបងពេល កញ្ញា នាង គន្ធា ត្រឹមបានពោលពាក្រទំាងទឹកភ្នែក ថា…សូមរំលឹកឡើងវិញ បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា
បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ គ្រោះថ្នាក់ចរាចរណ៍។កញ្ញា នាង គន្ធ បានត្រឹម ស្រែកយំ នឹកស្តាយស្រណោះ បងប្រុសដ៏ល្អ របស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀង លើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ តែបែរជាបងប្រុស ចាកឆ្ងាយ គ្មានថ្ងៃត្រឡប់បែបនេះទៅវិញ។ចំណែកនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នេះ គឺដល់ថ្ងៃបុណ្យ គម្រប់ ១០០ ថ្ងៃ របស់
លោក នាង ប្រាក់សុគន្ធ ហើយ ដែលបានរៀបចំ ធ្វើឡើងនៅឯ ស្រុកកំណើត ស្ថិតនៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។ឆ្លៀតក្នុងឱកាសនោះ ព្រោះតែនៅនឹកស្រណោះបងប្រុសពេក ដល់ថ្នាក់ ធ្វើឲ្យ កញ្ញ នាង គន្ធា ពោលពាក្យទំាងនេះចេញមកថា “បុណ្យគំរប់ខួប១០០ថ្ងៃ បងប្រុស នាង ប្រាក់សុគន្ធ សូមបងមកទទួលកុសល ផលបុណ្យនេះ កុំបីអាក់ខានឡើយ សូមអោយដួងប្រលឹងបងប្រុស ទៅកើតទីឋាន ដ៏ខ្ពង់ខ្ពស់ កើតជាតិណាៗ សុំអោយយើង ជាបងប្អូននិងគ្នាទៀត
ប្អូននឹកបងខ្លាំងណាស់ Neang Brak Sokun – នាង ប្រាក់សុគន្ធ”។ឃើញបែបនេះ គ្រប់គ្នា រំជួលចិត្តយ៉ាងខ្លាំង ហើយបានចូល comment ថា ៖ លឿនណាស់, ចូលរួមរំលែកទុក្ខផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ពីទិដ្ឋភាពទូទៅ ថ្ងៃបុណ្យ គម្រប់ ១០០ ថ្ងៃ ប្រាក់សុគន្ធ ៖












