ទីបំផុត ! ក្រោយមានផ្ទុះប្អូនប្រុសម្នាក់ដែលតស៊ូលក់លៀសហាលកណ្តាលភ្លៀង ពេលនេះលោក លោក តាំង គីមឡេងបានរក…(មានវីដេអូ)
ទីបំផុត ! ក្រោយមានផ្ទុះប្អូនប្រុសម្នាក់ដែលតស៊ូលក់លៀសហាលកណ្តាលភ្លៀង ពេលនេះលោក លោក តាំង គីមឡេងបានរក…ក្នុងពេលថ្មីៗនេះផ្ទុ-ះការចាប់អារម្មណ៍ក៏ដូចជាអាណិតប្អូនប្រុសម្នាក់នេះយ៉ាងខ្លាំង ដោយសារតែភាពក្រ រៀនមិនបានខ្ពស់ ទើបប្អូនប្រុស តស៊ូលក់លៀសហាលកណ្តាលភ្លៀង នេះបើយោងតាមប្រភពវីដេអូមួយបានរៀបរាប់បែបនេះថា ៖ បើអ្នកគិតថា ជីវិតរបស់អ្នកពិបាក ចូរអ្នកក្រលែកមើលជីវិតរបស់ក្មេងប្រុស លក់លៀសហាលម្នាក់នេះ ថ្ងៃសុខៗ ស្រាប់តែភ្លៀងឆូរ ធ្វើឲ្យលៀស
របស់គាត់ហ្នឹង ត្រូវទទឹក ទឹកភ្លៀងអស់ ហើយខ្ញុំមើលទៅលៀសរបស់គាត់ អត់ទាន់បានលក់បានម៉ានទេ ត្រូវខូចដោយសារទឹកភ្លៀងហ្នឹងទាំងអស់ហ្មង អុីចឹងប្រសិនបើអ្នកបាក់ទឹកចិត្ត អ្នកកុំព្យាយាមធ្វើអ្វីផ្តេសផ្តាស ចូរអ្នកក្រលែកមើលជីវិតរបស់អ្នកដទៃ ថាគេពិបាកជាងយើងប៉ុនណា។ដោយឡែកស្រាប់តែនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ គេឃើញគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tep Monyrot បានធ្វើការបង្ហោះនៅវីដេអូក្មេងប្រុស ដែលតស៊ូលក់លៀសហាល នៅកណ្តាលភ្លៀង ដោយគាត់បានសរសេរ
រៀបរាប់បែបនេះថា ៖Video នេះគឺជាសារដាស់តឿន ជាមេរៀនជីវិតដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាយកទៅគិតពិចារណា🥰នៅលើលោកនេះគ្មានអ្វីបានមកដោយស្រួលទេ ចង់ស្រណុក ចង់ស្រួលត្រូវប្រឹង💪មើលការតស៊ូររបស់ប្អូនប្រុស គាត់នៅក្មេងគាត់ចេះតស៊ូរនិងជីវិតដ៏លំបាកពេលនេះ ដើម្បីភាពជោគជ័យទៅថ្ងៃក្រោយ🙂ពេលពិបាកចិត្ត ឬអស់សង្ឃឹមនិងអ្វីមួយត្រូវចេះលើកទឹកចិត្តខ្លួនឯង❤️ទន្ទឹមនឹងនោះផង នៅមុននេះបន្តិច ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ប្អូនប្រុសដែលបានតស៊ូលក់
លៀសហាលនៅកណ្ណាលភ្លៀងនោះ ត្រូវបានរកឃើញហើយ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុក របស់លោក តាំង គីមឡេង បានរៀបរាប់ដូច្នេះថា ៖ ខ្ញុំបានរកប្អូនប្រុសកាលពីម្សិលមិញឃេីញហេីយ លេខប្អូនខ្ញុំនិងដាក់ជូនសូមទស្សនាវីដេអូខាងក្រោម ៖










