អីយ៉ូងលេងចឹងម៉ង ! ស្ត្រីម្នាក់ត្រូវបាន ពេទ្យបង្អែកសៀមរាប វះកាត់ មួយឆ្នាំក្រោយទើបដឹងថាគ្រូពេទ្យ ភ្លេចយកកូនកន្សែងចេញពីពោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អីយ៉ូងលេងចឹងម៉ង ! ស្ត្រីម្នាក់ត្រូវបាន ពេទ្យបង្អែកសៀមរាប វះកាត់ មួយឆ្នាំក្រោយទើបដឹងថាគ្រូពេទ្យ ភ្លេចយកកូនកន្សែងចេញពីពោះ…ដំណើររឿងពិតហើយសង្ខេបដូច្នេះថា លោក ខៀវ សុម៉េង អាយុ៣៣ឆ្នាំ ជាទាហាននៅតំបន់ប្រាសាទព្រះវិហារ ហើយបច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននិយាយនៅរសៀលថ្ងៃទី១៩ ខែមីនានេះថា ប្រពន្ធរបស់គាត់ឈ្មោះ ប៊ូ ស្រីមុំ អាយុ២៩ឆ្នាំ បានវះកា-ត់ដុំគី-សស្បូនចំនួនពីរលើកក្នុងចន្លោះមួយឆ្នាំមុន នៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ប៉ុន្តែនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ មុខថ្នេររបួសរបស់ប្រពន្ធគាត់មានក្លិនស្អុ-យ គាត់(ប្តី)ក៏បានពិនិត្យនិងលាងរបួសឱ្យប្រពន្ធ ក៏ឃើញរបស់ពណ៌សមួយបានផុសឡើង ដោយដំបូងបុរសនោះសង្ស័យថា ជាកំប្រេស(បង់រំរបួស) ដែលពេទ្យដេរជាប់ក្នុងពោះប្រពន្ធ។ ក្រោយមកបុរសជាប្តីយកប្រពន្ធមកមណ្ឌលសុខភាពទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ហើយពេទ្យមណ្ឌលក៏ចាប់ទាញមកគឺជាកន្សែងពោះគោតូច១ដែលពេទ្យដេរជាប់ប្រហែល១ឆ្នាំមុន។ ប៉ុន្តែពេទ្យមណ្ឌលមិន បានទាញកន្សែងនោះចេញពីមុខរបួសពោះស្ត្រីនោះឱ្យផុតឡើយ ដោយខ្លា-ចគ្រោះថ្នា-ក់ដល់ជីវីត។លុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តសៀមរាបម្តងទៀត ដោយប្តីឈ្មោះ ខៀវ សុម៉េង បាននិយាយថាពេលមកដល់ភ្លាមពេទ្យខេត្តបានទាញកន្សែងនោះចេញពីពោះប្រពន្ធភ្លាមដែរ។ប្តីរូបនោះនិយាយទៀតថា រហូតមកដល់ថ្ងៃទី១៩ ខែមីនានេះប្រពន្ធគាត់កំពុងសំរាកនៅពេទ្យខេត្តសៀមរាបជាន់ទី៣នៅឡើយ ដោយយមិនទាន់បានវះកា-ត់បន្ថែមមើលគ្រឿងក្នុងថាវាប៉ះពាល់អ្វីខ្លះនៅឡើយទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.