គ្រប់ទឹកហើយ Anna Tangmo មកពន្យល់សប្ត ប្រាប់លេខឆ្នោតច្បាស់ថា…
គ្រប់ទឹកហើយ Anna Tangmo មកពន្យល់សប្ត ប្រាប់លេខឆ្នោតច្បាស់ថា…មួយរយៈក្រោយនេះ បន្ទាប់ពីការស្លាប់របស់តារាសម្តែងស្រី មើលទៅ Anna និង Hippo ដែលជាមិត្តជិតស្និទ្ធកាន់ឆ្នាំរបស់នាង ក៏មានការមមាញឹកមិនតិចនោះដែរ នាងបានខ្នះខ្នែងជួយរឿងក្តី រឿងបុណ្យសព ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តដកខ្លួនចេញវិញ ក៏ព្រោះតែមានរឿងទើសទាល់ជាមួយម្តាយរបស់ Tangmo ។យ៉ាងណាមិញ បន្ទាប់ពីបានទៅចូលរួមបុណ្យសពរបស់ Tangmo ជាមួយនឹងមិត្តភក្តិជិតស្និទ្ធផ្សេងហើយ ក្នុងនោះ
Hippo ដែលជាម្នាក់ក្នុងចំណោមមិត្តភភ្តិ និង ជាអ្នកចាត់ការម្នាក់ទៀតរបស់ Tangmo ក៏បានទម្លាយរឿងមិនគួរឱ្យជឿមួយទាក់ទងនឹងនាងថែមទៀតផង។តាមប្រភពមួយបានទម្លាយបទសម្ភាសរបស់ Hippo នាងបានប្រាប់ថា Tangmo បានទៅពន្យល់សប្ត Anna ដោយបានប្រាប់ថាមិនបាច់ធ្វើអ្វីទេ តិចទៀតទុកឱ្យនាងជាអ្នកចាត់ការគ្រប់យ៉ាងដោយខ្លួនឯង។លើសពីនេះទៅទៀត ក្នុងយល់សប្តដដែលនេះ Tangmo ក៏បាននិយាយទាក់ទងនឹងលេខ ២៨៧ ថែមទៀតផង ដែលធ្វើឱ្យគេគិតថាវាគឺលេខ
សំណាង លេខឆ្នោត ព្រោះកាលនាងនៅរស់នាងក៏ចូលចិត្តផ្សងសំណាងដោយការលេងឆ្នោតដូចគ្នា។យ៉ាងណាមិញ ក្រោយពីបានដឹងរឿងនេះហើយ ក៏មានមហាជនមួយចំនួន បានចាំអ៊ុតមើលលេខឆ្នោតមិនតិចនោះទេ គឺម្នាក់ៗចាំមើលថាវាអាចនឹងចេញដូចលេខខាងលើនេះឬយ៉ាងណា៕