ភ្ញាក់ជាខ្លាំង ក្រោយលឺថា ម្ចាស់បទ«គេង» ច្រៀងបទរបស់គេ ធ្វើឲ្យហ្វេនៗហូរទឹកភ្នែកសឹងគ្រប់គ្នា ព្រោះតែ…និយាយដល់ឈ្មោះ លោក ទៀន អេងលាង ហៅខាយ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់មិនខាន តាមរយៈការសម្ដែងជាតួឯកក្នុងរឿងមួយចំនួនរបស់ស្ថានីយទូរទស្សន៍CTN។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍ក្រៅពីសមត្ថភាពផ្នែកសម្ដែងភាពយន្តបានល្អហើយនោះ លោកក៏ទទួលបានការគាំទ្រច្រើន តាមរយៈសមត្ថភាពច្រៀងផងដែរ។បច្ចុប្បន្ន តួឯកប្រុស ក្នុងរឿងឈ្មោះថា ទិឃាយុ កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលនិយមស្តាប់បទ Original Song ខណៈទាំង
ទឹកដមសំនៀងរបស់លោក និងស្នាដៃតែងនិពន្ធចម្រៀងដោយខ្លួនឯង គឺពិសេសតែម្តង។ ក្រៅពីការច្រៀងបទនិពន្ធដោយខ្លួនឯងហើយនោះ តារាប្រុសរូបនេះ ក៏បានCoverបទតារាជើងចាស់ ជើងថ្មី បានយ៉ាងពីរោះផងដែរ។ជាក់ស្ដែង ថ្មីៗនេះ ចម្រៀងCoverប៉ុន្មានបទរបស់តារាចម្រៀងម្ចាស់បទ «គេង»រូបនេះ ត្រូវបានអ្នកគាំទ្ររបស់លោកយកមកបង្ហោះបង្កោះឲ្យមានការចាប់អារម្មណ៍ជាខ្មី ខណៈលោកច្រៀងនៅក្នុងPleng Session ទទួលបានការចាប់អារម្មណ៍ និងសរសើរម្ដងរួចមកហើយនោះ។ក្នុងចំណោមចម្រៀងCoverប៉ុន្មានបទ ដែលអ្នកគាំទ្រលោក បង្ហោះនោះ
យើងសូមលោកយកតែមួយបទយកមកនិយាយប៉ុណ្ណោះ គឺបទ «ពុកអើយម៉ែអើយ» ជាសំនៀងដើមរបស់លោក សាពូន មីដាដា ដោយបទនេះ មិនបង្ហោះ មិនដល់១ថ្ងៃផង មានការចូលទស្សនាច្រើន ហើយភាគច្រើន ទប់ទឹកភ្នែកមិនជាប់តែម្ដង។ក្រោយស្ដាប់បទនេះហើយ ពួកគេ បានលើកសរសើរ និងសម្ដែងអារម្មណ៍ស្រដៀងៗគ្នាដូច្នេះថា «ស្ដាប់ហើយ ទឹកភ្នែកហូរមិនដឹងខ្លួន, ស្ដាប់ហើយស្រាប់តែស្រក់ទឹកភ្នែក ហូរនឹកដល់លោកឪពុកណាស់ តែបានត្រឹមមើលរូបថតរបស់គាត់, ស្ដាប់ហើយនឹកដល់អ្នកម្ដាយ លោកឪពុកណាស់, ពីរោះណាស់បង ឡើងស្រទន់»។គួរបញ្ជាក់ថា លោក
ទៀន អេងលាង ក៏ជានិស្សិតបញ្ចប់ការសិក្សារបរិញ្ញាបត្រផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យមួយផងដែរ។ បច្ចុប្បន្ន លោក ជាតារាចម្រៀងឯករាជ្យម្នាក់ ដែលកំពុងមានប្រជាប្រិយភាព ក្រោយពីបង្ហាញវត្តមានសម្តែងជាតួឯកប្រុសក្នុងរឿង «ទេពធីតាព្កុលមាស» ខណៈរឿងនេះជាស្នាដៃសម្តែងភាពយន្តភាគខ្មែរទី២ហើយ ដែលលោកចូលរួមសម្តែង ខណៈរឿងទី១ គឺមានចំណងជើងថា «វេទមន្តស្នេហ៍តន្ត្រី»៕
![]()













