កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បេក្ខនារីឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម បានបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្នុងកម្មវិធីCambodian Idol ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។នៅពេលនោះ អ៊ិត ជូលីណា ត្រូវជាប្អូនស្រីជីទួតមួយ តារាចម្រៀង ខេមរៈ សិរីមន្ត បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «សមមុខ ដែលអូនក្បត់បង» មកបកស្រាយ បានយ៉ាងពីរោះ រហូតទទួលបាន«Yes»ពីគណៈកម្មការ។មុននឹងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ, អ៊ិន ជូលីណា
រៀបរាប់ថា ជីវិតពោរពេញដោយការមើលងាយ ខ្លួនជាក្មេងស្រីម្នាក់ ដែលគេមើលងាយទៅលើជីវភាពគ្រួសារ បច្ចុប្បន្នខ្លួនមានតែម៉ាក់ ខ្លួនជាកូនទោល ខ្លួនអត់មានឪពុកនោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណ តែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល១០ឆ្នាំជាងហើយ ហើយមានអាយុ៧២ឆ្នាំ។និយាយដល់ពាក្យថា ប៉ា ឬឪពុកនោះ ស្រាប់តែ បេក្ខនារីស្ថិតក្នុងវ័យ១៨ឆ្នាំរូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួនអត់ដែលស្គាល់ពាក្យថា ប៉ា ឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យ យកជ័យលាភីជូនម៉ាក់ឲ្យបាន។ ម៉ាក់
របស់ខ្លួន ដើរតួជាឪពុក ផង ជាម្ដាយផង ទោះគាត់អត់មានថវិកាគ្រប់គ្រាន់ តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះ គាត់អ្នកជួយពីក្រោយ និងមានបងម្នាក់ ជួយជំរុញ។ក្រោយពីបានទស្សនាវីដេអូនេះហើយ អ្នកលេងបណ្ដាញសង្គមមិនតិចនាក់នោះទេ បានសម្ដែងក្ដីអាណិត ជាមួយនឹងការសរសើរពីសមត្ថភាពរបស់នាង។ ទោះយ៉ាងណា ដោយដឹងថា នាងត្រូវជាប្អូនជីទួតមួយ តារាចម្រៀង ខេមរៈ សិរីមន្តនោះ ធ្វើឲ្យមតិមួយចំនួនតូច គិតថា នាងជាប់ដោយសារខ្សែជាដើម។ក្រៅពីនេះ ក៏មានអ្នកចាប់អារម្មណ៍ទៅលើអាយុរបស់ម្ដាយនាង៧២ឆ្នាំ និងនាង១៨ឆ្នាំផងដែរ ដោយពួកគេលើក
ឡើងថា មិនអាចទៅរួចនោះទេ បើបូកដកទៅ មានន័យថា អាយុ៥៤ឆ្នាំ ទើបម្ដាយនាង មាននាង ហើយស្ត្រីស្ថិតក្នុងអាយុនេះ មិនអាចមានកូននោះទេ។ឆ្លើយតបទៅនឹងរឿងទាំងនេះ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ម្ដាយ ជូលីណា និងជូលីណា បានឡាយធ្វើការបកស្រាយ ក្នុងនោះ ម្ដាយជូលីណា បានប្រាប់ថា លោកស្រី បានសរសេរប្រវត្តិរូបធ្វើការដាក់ ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥១ ដើម្បីឆាប់បានចូលនិវត្តន៍ ហើយអ្នក ដែលដាក់ជាមួយលោកស្រីគេក៏ធ្វើអញ្ចឹងដែរ ដើម្បីឆាប់ចូលនិវត្តន៍ ចឹងទើបដំឡើងអាយុឲ្យបានច្រើន។លោកស្រីបន្តថា តាំងពីពេលនោះមក លោកស្រីយក
ឆ្នាំ១៩៥១នោះ មកប្រើរហូតមកដល់សព្វថ្ងៃនេះ, ការពិតអាយុលោកស្រី មិនមែនប៉ុណ្ណឹងនោះទេ។ ទោះយ៉ាងណា លោកស្រី មិនបានបញ្ជាក់ថា អាយុប៉ុន្មានឲ្យពិតប្រាកដនោះឡើយ ដោយឲ្យបងប្អូនកូនក្មួយ មើលតាមភិនភាគ ហើយទាយថា អាយុប៉ុន្មាន គឺប៉ុណ្ណឹងហើយ។ជាមួយគ្នានេះ ជូលីណា ក៏បានបញ្ជាក់បន្ថែមដោយសង្ខេបសម្ដីម្ដាយខ្លួនថា ម្ដាយខ្លួនដំឡើងអាយុធ្វើការ ហើយរឿងនេះគេមិនឲ្យនិយាយទេ អាចមានបញ្ហាដល់ម្ដាយខ្លួន តែម្ដាយខ្លួនចង់ឲ្យបងប្អូនទាំងអស់គ្នាអស់ចម្ងល់ ឈប់មានគំនិតអវិជ្ជមាន។ចំពោះរឿងមានខ្សែ នោះ ជូលីណា ក៏បានបកស្រាយដែរថា ខ្លួនមានខ្សែ
គ្មានអ្វីនោះទេ អ្វីដែលខ្លួនជាប់ ជាសមត្ថភាពរបស់ខ្លួនពិត ហើយនាងខ្លួនឯងក៏មិននឹកស្មានដែរ ពេលបាន យេស ៤ រំភើបឡើងស្រក់ទឹកភ្នែក មិនមែនជាការសម្ដែងនោះទេ ជាការរំភើប៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

















