រំភើបខ្លាំងណាស់ ! ក្រោយសន្យា ទីបំផុត ឧកញ៉ា ខេមរៈ សិរីមន្ត បានជួប ទុំ សុវត្ថិ បាត់ ជូនថវិការួច និងថា…សូមបញ្ជាក់បន្តិចផងដែរថា កាលពីយប់ម៉ិញនេះ នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 4 ហើយ ព្រមទំាងមានបេក្ខជន សុទ្ធតែអេមៗ ហ្មង មកធ្វើការប្រកួត ជាមួយការតុបតែងខ្លួនស្អាតៗ ទាក់ភ្នែក ពិសេស ទឹកដមសំនៀងវិញ ពីរោះញាក់សាច់ អត់ចាញ់
សប្តាហ៍មុនៗទេ។ក្នុងនោះ គេសម្លឹងឃើញ បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា (ទុំ សុវត្ថិ) បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ស្រឡាញ់ស្ទើរលេប” ជាសំនៀងដើម របស់ ណុប បាយ៉ារិទ្ធ មកធ្វើការប្រកួត ជាមួយការដាក់អារម្មណ៍មនោសញ្ចេតនា ទឹកដមសំនៀង និងពីរោះខ្លាំងណាស់ ពិសេស មានសំឡេងដូច លោក ឆន សុវណ្ណារាជ ខ្លាំងណាស់។ តែជាលទ្ធផល ពិតជាគួរឲ្យស្តាយបំផុត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ទៅវិញ ព្រោះ សុវត្ថិ ទទួលបាន No ដល់ទៅ ពីរ ពី រាជ និងកញ្ញា។ស្តាប់ និង
ឃើញលទ្ធផលបែបនេះ ធ្វើឲ្យ មហាជនជាច្រើន ផ្ទុះក្តីអាណិត អ្នកខេត្តស្ទឹងត្រែង រូបនេះយ៉ាងខ្លាំង ដលថ្នាក់ ម្នាក់ៗ ទ្រាំលែងបានហើយ ក៏ដាក់ម្នាក់មួយម៉ាត់ថា ៖ ពីរោះណាស់ ហេតុអ្វីអោយគ្នាធ្លាក់ អត់យល់ទេ, ច្រៀងប៉ុណ្ណឹងហើយ ឲ្យគ្នាធ្លាក់ទៀត, អាណិតណាស់ ច្រៀងឡើងពីរោះ, មិនសមធ្លាក់ទេ, សំឡេងល្អប៉ុណ្ណឹងហើយ មិនជាប់ទៀត, ពេលខ្លះ ដូចជាមិនត្រឹមត្រូវសោះ។មិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ ដោយក្តីអាណិតបេក្ខនរូបនេះពេក ធ្វើឲ្យតារា
ចម្រៀង ដ៏ល្បី គឺ ឧកញ៉ា ខេមរៈ សិរីមន្ត ផ្ញើសារលើកទឹកចិត្ត រួចឆ្លៀតជូនថវិកាយ៉ាងច្រើនទៀត។ តារាប្រុសរូបនេះ បានបញ្ជាក់ថា “កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូន នូវថវិកា 1000$ មានសមត្ថភាពពិត តស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ ជួយប្រាប់ផង”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២ ដូចបានសន្យា ទីបំផុត ឧកញ៉ា ខេមរៈ សិរីមន្ត បានជួប ទុំ សុវត្ថិ បាត់ ថែមទំាងជូនថវិកា ដូចបានប្រកាសកាលពីម្សិលម៉ិញ នូវទឹក
ប្រាក់ 1000 $ រួចបញ្ជាក់បន្ថែមថា “ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖









