ទប់លែងជាប់ហើយ ក្រោយដឹងរឿងនេះ សូម្បីតែ ឡុង លីគ័ង្គ ចេញមុខនិយាយចំៗពី ទុំ សុវត្ថិ ដែលធ្លាក់ និង ពោលទៅកាន់ ឆន សុវណ្ណរាជ បែបនេះ..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទប់លែងជាប់ហើយ ក្រោយដឹងរឿងនេះ សូម្បីតែ ឡុង លីគ័ង្គ ចេញមុខនិយាយចំៗពី ទុំ សុវត្ថិ ដែលធ្លាក់ និង ពោលទៅកាន់ ឆន សុវណ្ណរាជ បែបនេះ..ប៉ុន្មានថ្ងៃនេះ ពុកម៉ែ បងប្អូនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវរឿងផ្ទុះកក្រើកមួយពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទាក់ទង តារាចម្រៀង ឆន សុវណ្ណារាជ ដោយរឿងទី ១ គឺ លោក ឆ្លើយ No ទៅកាន់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ហើយក៏បានធ្វើឲ្យ បេក្ខជនរូបនេះធ្លាក់ចេញពី កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្ដាហ៍ទី 4។រឿងទី២ លោក ឆន សុវណ្ណារាជ ដដែល បានបង្ហោះសារមួយទៀត ដែលនិយាយថា “ម្សិលម៉ិញរវល់ខ្លាំងណាស់ អ្នកអើយ តែឆ្លៀតមក live កើបលុយ ជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោង ក៏រត់ចោលគាត់ ដោយសារតែ ទុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់និងក្លិនទុរេន ហ្នឹងតែម្តង ស្បថ យកពេលវេលា ដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នក ទៅគិតចេញជាសំរាម ព្រោះខួរ ក្បាលយើង មិនមែនធុងសំរាមនោះទេ happy and smile ស្រលាញ់អ្នកទាំងអស់គ្នា love you”។ដោយសារបញ្ហានេះហើយ ទើបធ្វើឲ្យ មហាជនជាច្រើន រិះគន់ លោក ឆន សុវណ្ណារាជ យ៉ាងចាស់ដៃ ហើយក៏មានអ្នកខ្លះ ចូល comment ពាក្យធ្ងន់ៗ ទៅលើផុស ជាច្រើនរបស់ លោក ថែមទៀតផង និងមានអ្នកខ្លះឈានទៅដល់ Unfollow ផងដែរ។ដោយមិនចាំយូរទេ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ លោក ឆន សុវណ្ណារាជ ចេញមុខ live ហើយ ដោយពោលពាក្យ ទំាងមុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រពោនថា “មានមនុស្សឆ្លៀតឱកាសមួយចំនួន បានបំភ្លៃព័ត៌មានជាច្រើន វាយប្រហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ធម្មតាទេ រឿងល្អ ពិបាកធ្វើណាស់ តែបើរឿងអាក្រក់ហ្នឹង តែមួយភ្លែតទេ គេចាប់បានតែម្តង, រាល់ពាក្យពេជន៍របស់បងប្អូនបានចូលមក comment លើរូបរបស់ខ្ញុំឬមួយក៏ជេរអ៊ីចឹង ខ្ញុំសុំប្រាប់ដដែលថា បងប្អូន ចាប់ពីថ្ងៃនេះទៅ អត់ស្រឡាញ់ខ្ញុំទៀតក៏បានដែរ តែខ្ញុំបានប្រាប់ខ្លួនឯង ខ្ញុំបានប្រាប់ទៅបងប្អូនទំាងអស់គ្នាផ្ទាល់មាត់ ខ្ញុំបានប្រាប់ទៅវិញថា កុំទាន់អាលមើលពាក្យពេជន៍របស់គេ ហ្នឹង ហើយយកមកជេរខ្ញុំភ្លាម ជួយមើលឲ្យចប់ ហើយបើសិនជាពាក្យពេជន៍ដែលខ្ញុំសរសេរទៅប៉ះពាល់ដល់អារម្មណ៍បងប្អូន ចំពេលឱកាសដែលគេរិះគន់ខ្ញុំនេះ គឺខ្ញុំអត់បានជេរទៅបងប្អូនទំាងអស់គ្នាទេ មិនបានដៀមដាម ឬមួយក៏មិនទទួលយកពាក្យរិះគន់ពីគេ ដោយសារតែ Cambodian Idol ខ្ញុំធ្វើ 4 រដូវកាលហើយ អ៊ីចឹងខ្ញុំយល់ច្បាស់ពីកម្មវិធីយ៉ាងម៉េច”។លោកបន្តថា “ទាក់ទងវីដេអូមួយទៀត ដែលគាត់កាត់ ត្រង់សំឡេងប្អូនល្អដូចចាក់ឌីស ហើយយកមក ធ្វើឲ្យបងប្អូនមួយចំនួនធំ សូម្បីតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកផ្ទះរបស់ខ្ញុំ ក៏គេ chat មកសួរខ្ញុំដែរ គាត់កាត់ដូចពេក អ៊ីចឹងទៅធ្វើឲ្យគេយល់ច្រឡំថា ចុមច្រៀងពីរោះ ម៉េចបានឲ្យ No កន្លែងហ្នឹងគាត់កាត់ចូលគ្នា បងប្អូនមើលកុំច្រឡំណា…”។មិនយូរប៉ុន្មាន នៅម៉ោងជិត 7 យប់ នាថ្ងៃដដែលនេះ ដោយសារតែទ្រាំមិនបានរឿងនេះ សូម្បីតែ ឡុង លីងគ័ង្គ ដែលជា អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក៏បានចេញមុខនិយាយដែរ ដោយដាក់ប៉ុន្មានម៉ាត់ ថា“រឿងការ សម្រេចចិត្តរបស់ ពូរាជ អោយបង ទុំ រដ្ឋា ធ្លាក់ ក្នុងកម្មវិធី Cambodian Idol ខ្ញុំសូមមិនបកស្រាយថាត្រូវ ឬខុសទេ នេះជាអ្វី ដែលគាត់បានសម្រេច ក្នុងនាមគណៈកម្មការ ហើយនិងការយល់ឃើញ របស់ពុកម៉ែ បងប្អូន រួមទាំងខ្ញុំដែរ។តែអ្វីដែលខ្ញុំចង់និយាយ គឺការកាត់តវីដេអូ ខុសពីការពិត ខ្ញុំសូមមិនគាំទ្រចំណុចនេះ។ ខ្ញុំមានតែសង្ឃឹមថា អ្វីៗ នឹងប្រសើរឡើងវិញ សូមអោយបើកបេះដូង ទូលាយទាំងអស់គ្នា ដោយការវែកញែក ហេតុផល ជាជាងការជេរ ឬកាត់តវីដេអូមិនពិត។បើក្រឡេកមកជ្រុង ម្ខាងទៀត គាត់ធ្លាក់ពិតមែន តែទទួលបានការស្រឡាញ់ និងមានគេស្គាល់គាត់ច្រើនជាងអ្នកដែលជាប់ ទៅវគ្គបន្តផង អាចនិយាយថា លាភក្នុងគ្រោះ។ បើសិនការលើកឡើងរបស់ប្អូន មានខុសឆ្គង ត្រង់ចំណុចណាមួយនោះ សូមមេត្តាអធ្យាស្រ័យផង ដោយក្ដីគោរពស្រឡាញ់ពីខ្ញុំបាទ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.