អត់ខ្វល់មហាជនរិះគន់ រឿងសំរាម ! មិនទៅខ្វល់ ឆន សុវណ្ណរាជ ឡាយធ្វើមិនដឹង ហើយយកើបលុយបានតែ៦ម៉ោង ស្រាប់តែរត់ចោលស្រីអូន ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត់ខ្វល់មហាជនរិះគន់ រឿងសំរាម ! មិនទៅខ្វល់ ឆន សុវណ្ណរាជ ឡាយធ្វើមិនដឹង ហើយយកើបលុយបានតែ៦ម៉ោង ស្រាប់តែរត់ចោលស្រីអូន ដោយសារតែ…បេក្ខជនម្នាក់ ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន៥ដងរួចមកហើយ តែមិនចុះចាញ់ឡើយ ក៏សម្រេច មកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤។ តែគួរឲ្យស្ដាយរូបគេ បានត្រឹមបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀត។បេក្ខជនរូបនោះមានឈ្មោះ ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែ ធ្វើការផ្នែកOrderនៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភោជនីយដ្ឋាន បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី៤ ដោយលើកយកចម្រៀងមួយបទ មានចំណងជើងថា «ស្រឡាញ់ស្ទើរលេប» ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ មកធ្វើការបកស្រាយ។ក្រោយបកស្រាយចប់ សុខ ស៊ីឡាលីន បានផ្ដល់យោបល់ថា ស្ដាប់ដំបូងអត់ដឹងពីចំណុចខ្លាំងរបស់ សុវត្ថិ ទេ ដល់ស្ដាប់ចូលR ឃើញថា ចេះទប់សំឡេងស្រែកអត់ឲ្យឮថ្លង់នោះទេ ហើយដង្ហើមវែង និងមានកម្លាំងទៀត។ចំពោះ ឧក សុគន្ធកញ្ញា លើកឡើងថា ការបញ្ចេញសមត្ថភាពនេះ អត់មានកន្លែងភ្លាត់ស្នៀតទេ ធ្វើឲ្យចម្រៀង១បទនេះ ទៅរលូនល្អ ទាំងសំឡេងក្រោម និងសំឡេងតឹងៗខាងលើ។ ទោះយ៉ាងណា កញ្ញា ថា សំឡេង របស់សុវត្ថិ មានចំណុចមួយ ដូចជារាងថប់ខាងក្រោយ អត់សូវថ្លា។ចំណែក ឆន សុវត្ថិរាជ វាយតម្លៃថា បទចម្រៀង១បទនេះ ការបកស្រាយ ទាមទារបច្ចេកទេសច្រើន ជាពិសេសនៅខាងក្រោម។ តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ បន្តថា ពេលខ្លះស្ដាប់ ទៅអត់ទាន់ដល់ កន្លែងខ្លះនៅរាងស្ទើរបន្តិចៗដែរ តែសំឡេងមានគុណភាពល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ។ លោកបន្តថា កន្លែងខ្លះរាងថប់ អាចមកពីសុខភាពមិនដឹង ឬទម្លាប់ច្រៀងពីដើមអញ្ចឹង។ចំពោះ លោក ណុប បាយ៉ារិទ្ធ យល់ឃើញថា ការប្រើប្រាស់សំឡេងរបស់សុវត្ថិ នៅក្នុងចម្រៀងមួយបទនេះ មានភាពជាខ្លួនឯងច្រើន។ ប៉ុន្តែកន្លែងខ្លះៗ ទៅជាស្រដៀង ឆន សុវត្ថិរាជ វិញ។ ត្រង់ចំណុចនេះ លោកផ្ដល់យោបល់ថា យើងអាចពត់សំឡេងយើងឲ្យឆ្ងាយពីម្ចាស់ដើម ជារឿងមួយល្អបំផុត។ ណុប បារ៉ារិទ្ធ សរុបជារួមថា សម្រាប់ចម្រៀង១បទនេះ សុវត្ថិ មានចំណុចល្អច្រើន។ក្រោយវាយតម្លៃចប់ សុខ ស៊ីឡាលីន ផ្ដល់Yes, ឱក សុគន្ធកញ្ញា ឲ្យNo, ណុប បាយ៉ារិទ្ធិ ជាម្ចាស់បទ ឲ្យ Yes ខណៈ ឆន សុវត្ថិរាជ ជាអ្នកសម្រេចចុងក្រោយ ឲ្យNo ជាហេតុធ្វើឲ្យបេក្ខជនរូបនេះ បានYes ២ និងNo២ មិនអាចជាប់ទៅវគ្គបន្តបាននោះឡើយ ព្រោះអ្នកជាប់ ទាល់តែមានYesចាប់ពី៣ឡើងទៅ។ ក្រោយធ្លាក់រួចមក បេក្ខជនរូបនេះ បានត្រឹមសោកស្ដាយត្រឡប់ទៅក្រោយយំឱប ពិធីការិនីប៉ុណ្ណោះ។អ្វីជាការចាប់អារម្មណ៍នោះ វីដេអូនេះ ត្រូវបានគណនីទីកតុកមួយឈ្មោះ Bro Gកាត់យកទៅបង្ហោះក្នុងបណ្ដាញសង្គម ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដាក់អក្សរលើវីដេអូនោះថា «បងរាជគិតថា សំឡេងដូចគាត់ពេក គាត់ឲ្យធ្លាក់ គាត់ច្រៀងពីរោះណាស់»។ក្រោយពីឃើញវីដេអូនេះហើយ អ្នកលេងបណ្ដាញសង្គមទីកតុក បានបញ្ចេញមតិស្រដៀងៗគ្នារិះគន់ថា «ពីរោះណាស់ហេតុអ្វីក៏ធ្លាក់, អាណិតណាស់ ច្រៀងពីរោះប៉ុណ្ណឹងហើយឲ្យគាត់ធ្លាក់ អ្នកខ្លះច្រៀងមិនបានគាត់ផងឲ្យជាប់, គាត់ច្រៀងពីរោះណាស់ ម៉េចបានធ្លាក់មិនសមទេ, ខ្ញុំអាណិតគាត់ណាស់ច្រៀងសំឡេងឡើងពីរោះ បែរជាឲ្យគាត់ធ្លាក់មិនយល់ទេ»។ស្របពេលមហាជន កំពុងរិះគន់ភ្លូកទឹកភ្លូកដី តារា ចម្រៀង ឆន សុវណ្ណរាជ មិនបានឆ្លើយតបបែបណាឲ្យចំចំណុចនោះទេ តែលោកបានបង្ហោះរូបថតជាមួយស្រីអូន ហើយព្រលយពាក្យដ៏ចាក់ដោតថា «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេនរឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើង មិនមែនធុងសំរាមនោះទេ happy and smile ស្រលាញ់អ្នកទាំងអស់គ្នា love you»។ដោយឃើញសារនេះ អ្នកគាំទ្រលោក បានបន្តលើកឡើងថា «គេច្រៀងបានពីរោះណាស់មិនគួរណាបងឲ្យគេធ្លាក់សោះ គេផុសថា ពេញក្នុង tik tok ថាគណៈកម្មការខ្លាចបេក្ខជនល្បីជាងខ្លួន, រវល់តែរឿងកើបលុយ ភ្លេចនូវអ្វីដែលជាភាពត្រឹមត្រូវ យុត្តិធម៌ សួរមួយពូម៉េចបានអោយគេធ្លាក់? បើគេច្រៀងចង់ពីរោះជាងពូទៀតនឹង, រវល់កើបលុយភ្លេចមើលព័ត៌មានគេចុះ Cambodian Idol. Season 4ពូរាជ, ចឹងបានឆ្ងល់ពូរាជ្យឡាយៗរត់ចោលចែបាត់ តាមពិតចឹងសោះ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.