រំជួលចិត្ត ! តានិងយាយ នាំគ្នាថតPre-Wedding ជាលើកដំបូង ក្រោយ រស់នៅជាមួយគ្នា តាំងពី អាយុ ២០ ឆ្នាំ គ្មាន រូបថត ជាមួយគ្នាទាល់តែសោះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំជួលចិត្ត ! តានិងយាយ នាំគ្នាថតPre-Wedding ជាលើកដំបូង ក្រោយ រស់នៅជាមួយគ្នា តាំងពី អាយុ ២០ ឆ្នាំ គ្មាន រូបថត ជាមួយគ្នាទាល់តែសោះ….ឃ្លីបវីដេអូមួយ កំពុងតែត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ដោយបង្ហាញឱ្យឃើញពីគូស្នេហ៍តាយាយជនជាតិថៃមួយគូ កំពុងតែថតបញ្ចេញស្ទីលថតរូប Pre-Wedding យ៉ាងផ្អែមល្ហែមគួរឱ្យច្រណែន ក្រោយរួមរស់ជាមួយគ្នាមកអស់ជាច្រើនឆ្នាំ តែមិនដែលថតបែបនេះមកពីមុន។ យ៉ាងណាមិញ បើយោងតាមការទម្លាយរបស់ជាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថតរូបឱ្យតាយាយទាំងពីរ បានឱ្យដឹងថា៖«ខ្លួនជាជាងថតរូបឯករាជ្យ ដោយភាគច្រើនដើរថតតាមបុណ្យទាន ក៏ដូចជាពិធីមង្គលការផ្សេងៗ និង Pre-Wedding ជាដើម ហើយក៏មានប្រពន្ធជាជាងផាត់មុខ ព្រមទាំងមានឈុតរ៉ូបជាច្រើនឱ្យគេជួលទៀត»។ លោកបន្ថែមទៀតថា៖ «រហូតដល់ថ្ងៃមួយ ខ្លួនបានទៅអង្គុយនិយាយលេងជាមួយនឹងតាយាយប្តីប្រពន្ធនៅជិតផ្ទះ ដែលស្គាល់គ្នាមកយូរហើយ ដោយលោកតាមានអាយុ ៨៦ ឆ្នាំ និងយាយមានអាយុ ៨៥ ឆ្នាំ។និយាយលេងចុះឡើង ក៏ធ្លាយទៅសួរដល់រឿងស្នេហា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ពួកគាត់ ដោយតាយាយបានប្រាប់ថា ពួកគាត់បានរួមរស់ជាមួយអស់ពេលជាង ៦៥ ឆ្នាំទៅហើយ ហើយក៏តស៊ូជាមួយគ្នាខ្លាំងណាស់»។ ក្រោយបានឮដូចនេះហើយ បុរសជាជាងថត ក៏បានសួរតាយាយថា៖ «តើមានរូបថត Pre-Wedding ឬទេ? ចង់មានឬអត់?» តាយាយក៏ឆ្លើយថា ចង់មាន ទើបបុរសនោះ ក៏បានឱ្យប្រពន្ធយកឈុតកូនកំលោះកូនក្រមុំ មកឱ្យតាយាយស្លៀកពាក់ ព្រមទាំងនាំពួកគាត់ទៅថត ជាមួយនឹងទេសភាពធម្មជាតិ នៅក្រោយផ្ទះយ៉ាងស្រស់ស្រាយតែម្តង។យ៉ាងណាមិញ ក្នុង Pre-Wedding លើកទីមួយក្នុងជីវិតនេះ តាយាយទាំងពីរមើលទៅហាក់សប្បាយរីករាយខ្លាំងណាស់។ ចំណែករូបភាពចេញមកក៏ស្អាតស័ក្តិសមទៀត ដែលធ្វើឱ្យមហាជនឃើញហើយ មិនរំជួលចិត្តមិនបានឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.