កាលពីយប់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 3 ហើយ។ក្នុងវគ្គនេះ ក៏មិនចាញ់វគ្គមុនៗដែរ ដោយបេក្ចជន ចូលមកប្រឡង សុទ្ធតែមាន សមត្ថភាព ប្លែក អស្ចារ្យ រៀងៗខ្លួន ថែមទំាងបង្ក ឲ្យមានភាពសប្បាយរីករាយ កម្សត់ស្រក់ទឹកភ្នែក លន្លង់លន្លោច ថែមទៀតផង។ឆ្លៀតក្នុងឱកាស ដ៏ពិសេសនេះ គេឃើញ បេក្ខជនម្នាក់ឈ្មោះ រី ចាន់នូ ហៅ ម៉ានូ បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ដល់វេលាត្រូវ
សារភាព” មកធ្វើការប្រកួត។ តែមុនពេលច្រៀង ស្រាប់តែ ម៉ានូ ទំលាយពាក្យក្នុងចិត្តចេញមក ចំពោះ លោក ឆន សុវណ្ណារាជ ថា “រាងភ័យដែរ ប៉ុន្តែឃើញមុខ បងរាជ ទៅ មានអារម្មណ៍ថា ធូរហើយ រំភើប ព្រោះហ្វេនគាត់តំាងពីគាត់ចេញច្រៀងដំបូង ឥឡូវសុំ crush…”។ច្រៀងចប់ ឆន សុវណ្ណារាជ និយាយត្រង់ៗថា “ច្រៀងហើយ ធ្វើឲ្យ crush មានអារម្មណ៍ថា ចង់លង់ទៅវិញ សំឡេងពីរោះ រូបសម្រស់ ក៏ស្រស់ស្អាត ហើយសំឡេងល្អទៀត crush បងលេងឬក៏មែន ម៉ានូ ច្រៀងបានល្អ សម្រាប់បទចម្រៀងមួយបទនេះ សំឡេងស្រទន់ ហើយសំឡេងមានទឹកដមពីធម្មជាតិ គ្រាន់តែ
យើងមានបញ្ហាត្រង់ចង្វាក់ចាប់ផ្តើមចូលតិច បើសិនច្បាស់ចង្វាក់ទៀត រឹតតែល្អមែនទែន បងពេញចិត្តជាមួយសមត្ថភាពរបស់ ម៉ានូ”។ជាលទ្ធផល ម៉ានូ ទទួលបាន Yes ដល់ទៅ 4 ពីគណៈកម្មការ នឹងបានបន្តទៅវគ្គក្រោយទៀតហើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
![]()















