ក្ដៅៗ ! ក្រោយគណនី Tangmo ទម្លាយរូបចម្លែកមិនដាច់ Gatick នៅមិនស្ងៀមនិង ប្រតិកម្មខ្លាំងៗ ចេញមុខឆ្លើយតបបែបនេះ….
ក្ដៅៗ ! ក្រោយគណនី Tangmo ទម្លាយរូបចម្លែកមិនដាច់ Gatick នៅមិនស្ងៀមនិង ប្រតិកម្មខ្លាំងៗ ចេញមុខឆ្លើយតបបែបនេះ….ខណៈថ្ងៃបូ.ជាស.ពរបស់តារាស្រី Tangmo កាន់តែកៀកមកដល់នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ស្រាប់តែមានរឿងធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិននឹកស្មានសាជាថ្មី ដោយគណនីហ្វេសប៊ុករបស់នាងចាប់ផ្តើមទម្លាយរូបភាពជាច្រើនសន្លឹក រួមជាមួយនឹង Caption យ៉ាងចម្លែកៗ ដែលប្រហែលជាអាចទម្លាយដល់រឿងរ៉ាវពិតមួយណាទៀតជាក់ជាមិនខាន។ ក្នុងនោះ Gatick ជាមិត្តសម្លាញ់ ក៏ដូចជាអ្នកចាត់ការរបស់ Tangmo ដែលមានវត្ត
មានជាមួយនាងនៅក្នុងថ្ងៃកើតហេតុ ក៏បានចេញមុខមកនិយាយទាក់ទងនឹងរឿងរ៉ាវចម្លែកពាក់ព័ន្ធគណនីហ្វេសប៊ុកនេះ នៅក្នុងកម្មវិធី Hon KraSae ផងដែរ។ នាងបានអះអាងដដែលថា ការស្លា..ប់របស់ Tangmo គឺជាឧប្បទ្ទវហេតុ ដូចរូបដែលផេករបស់នាងបានផុសមករហូតនោះឯង។ ជាមួយគ្នានោះ Gatick ក៏ឱ្យមហាជនសង្កេតមើល Tangmo ខ្លះផង នូវសកម្មភាពរបស់នាង ពោលគឺនាងសប្បាយៗ មិនមានទុកភ័.យព្រួយជាមួយការឡើងជិះទូកឡើយ។ Gatick បានបន្តថា នាងក៏មិនមានលេខសម្ងាត់គណនីផ្សេងៗរបស់ Tangmo នោះដែរ នាងភ្ញាក់ផ្អើលដែលផេកចាប់
ផ្តើមផុសរូបចម្លែកៗ ហើយចោទមកលើនាងបែបនេះ ឥឡូវនាងមានរឿងទៀតហើយ។ ស្របគ្នានោះ Gatick ក៏អះអាងនឹងប្តឹងអ្នកដែលនៅពីក្រោយការផុសនោះថែមទៀតផង ហើយចំពោះរឿងដែលម្តាយ Tangmo ដែលសង្ស័យថានាងជាអ្នកផុសនោះ នាងក៏បានទៅប៉ុស្តិ៍ប៉ូលិសសម្តែងភាពបរិសុទ្ធរួចហើយ នាងព្រមឱ្យប៉ូលិសតាមដានត្រួតពិនិត្យ នាងពិតជាមិនបានធ្វើនោះទេ៕







