ស្រឡាំងកាំងបាត់ ! Anna ទម្លាយថា គណនី Tangmo បានឆាតទៅ Hippo និង Bird ប្រាប់ថាមិនទាន់ស្លាប់ទេ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រឡាំងកាំងបាត់ ! Anna ទម្លាយថា គណនី Tangmo បានឆាតទៅ Hippo និង Bird ប្រាប់ថាមិនទាន់ស្លាប់ទេ…ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាថ្មីពេញបណ្តាញសង្គម ក្រោយហ្វេសប៊ុករបស់តារាស្រី Tangmo ចាប់ផ្តើមសកម្មឡើងវិញ ដោយបង្ហោះរូបភាព ជាមួយសារថ្មីៗជាច្រើន សុទ្ធសឹងជារូបភាពដែលមហាជនមិនធ្លាប់បានឃើញពីមុន។ ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់ដឹងនោះឡើយថាអ្នកណាជាអ្នកនៅពីក្រោយ និង កាន់គណនីរបស់ Tangmo ដោយមហាជនភាគច្រើនហាក់ចាប់អារម្មណ៍លើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភស្តុតាងរូបភាពដែលទើបបែកធ្លាយច្រើនជាងវែកមុខអ្នកកាន់កាប់។ក្នុងនោះ Anna ដែលជាមិត្តភក្តិរបស់ Tangmo ក៏ហាក់នៅស្ងៀមឱបដៃឈរមើល មិននិយាយអ្វីមិនកើតនោះដែរ ដោយទម្លាយបែបនេះថា ៖ «មិនថាជាអ្នកណា ដែលកំពុងប្រើហ្វេសប៊ុក Tangmo តែខ្ញុំសុំឱ្យបញ្ឈប់ ប្រសិនបើយកឈ្មោះនាងមកប្រើនៅក្នុងផ្លូវមិនល្អ បើមានភស្តុតាង ចង់បង្ហោះអ្វីក៏បង្ហោះចុះ តែកុំប្រើឈ្មោះ Tangmo មកធ្វើអ្វីផ្តេសផ្តាស ជាពិសេសឆាតទៅ Hippo ឆាតទៅ Bird ថាមិនទាន់ស្លាប់ កុំលេងសើចបែបនេះ ខ្ញុំគាំង ភាំងគិតមិនចេញទេ បែបនេះមិនគួរឱ្យចូលចិត្តឡើយ»។ Anna ក៏បានបញ្ជាក់បន្ថែមថា ៖ «Anna ផ្ទាល់គឺមិនមែនជាអ្នកធ្វើរឿងនេះឡើយ ដោយបច្ចុប្បន្ននាងកំពុងធ្វើដំណើរកម្សាន្ត នៅប្រទេសម៉ិកស៊ិក គឺមិននៅប្រទេសថៃទេ ហេតុដូចនេះច្បាស់ណាស់ថាមិនមែនជានាង»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.