ទុក្ខជាន់ទុក្ខ ហើយកម្សត់ពេកហើយ លោកអើយ ! ប្អូនប្រុស ឈឺទើបតែវះកាត់ខួរក្បាល ឥឡូវបាត់បង់ឪពុកម្តាយទៀត ពេលនេះ សុវត្ថិឌី ធារីកា ត្រូវទទួលបន្ទុកធ្ងន់ណាស់ រាល់ការ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទុក្ខជាន់ទុក្ខ ហើយកម្សត់ពេកហើយ លោកអើយ ! ប្អូនប្រុស ឈឺទើបតែវះកាត់ខួរក្បាល ឥឡូវបាត់បង់ឪពុកម្តាយទៀត ពេលនេះ សុវត្ថិឌី ធារីកា ត្រូវទទួលបន្ទុកធ្ងន់ណាស់ រាល់ការ…កាលពីម្សិលម៉ិញ នេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មិត្តរួមសិល្បៈ និងមហាជនជាច្រើន ក៏ដូចចាហ្វេនៗ សម្តែងក្តីរន្ធត់ ស្លុតចិត្ត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពេលទទួលបានដំណឹងថា ម្តាយឪពុក របស់ សុវត្ថិឌី ធារីកា បានបាត់បង់ជីវិត ទៅហើយ។សព របស់ ពួកគាត់ទំាងពីរនាក់ បានដឹកមកដម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរហើយ កាលពីយប់ម៉ិញនេះ នៅវត្តស្ទឹងមានជ័យ។ មួយវិញទៀត ដោយសារតែទប់ចិត្តមិនជាប់ សុវត្ថិឌី ធារីកា ស្រែកយំឡើងទន់ខ្លួន រៀបរាប់ពីឪពុកម្តាយរបស់ខ្លួន ស្តាប់ហើយ គ្រប់គ្នាមិនអាចទប់ទឹកភ្នែកជាប់ទេ ពិសេស ពាក្យប៉ុន្មានម៉ាត់ ដ៏ខ្លោចផ្សា បំផុត ត្រង់ ធានិកា និយាយថា “អូយ 5 នាទី បាត់អ្នកមានគុណ 2 នាក់ 5 នាទី ឲ្យគត់…”។មិនទាន់អស់ទេ តារាសម្តែង ដួង ម៉ានិច បាននាំសំដីរបស់ ធារីកា ប្រាប់សារព័ត៌មាន TVFB ថា “គាត់បាននិយាយខ្លះៗដែរបង គាត់ថាគាត់ទៅចូលរួមកម្មវិធីមួយ បន្ទាប់មកគាត់ក៏ចាំញុំាបាយ ជប់លៀងជាមួយគ្នា បន្ទាប់មកប៉ាម៉ាក់ហ្នឹង ពេលជប់លៀងហើយ គាត់ត្រឡប់មកវិញ ម៉ោង 3 ជាងហ្នឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏វាមានហេតុការណ៍ គាត់ចូលទៅចាក់សាំង តែមួយភ្លែតទេ ចេញពីចាក់សាំងមក ប៉ាគាត់ គាត់និយាយថា បើសិនជាប៉ាគាត់បត់ឆ្វេងតែបន្តិច គឺផុតហើយតែដោយសារប៉ាគាត់បត់ស្តាំទៅ កន្លែងដីហ្នឹង គាត់មើលអត់ឃើញ វាជង្ហុក ដីវាផុង មួយផ្លូវហ្នឹងគាត់ជិះឡានមានតែមួយទេ អត់មានភ្លៀងមានខ្យល់ទេ តែពីយប់មុនហ្នឹង មុនគាត់ទៅកម្មវិធី គឺវាមានខ្យល់ព្យុះ គាត់ដាក់ story ក្នុង IG គាត់ ដល់ពេលល្ងាចម៉ិញហ្នឹង គឺគាត់ថាពេលដែលគាត់ ចូលចាក់សាំង ម៉ោង 3 ល្ងាច ចេញពីចាក់សំាងហ្នឹង ក៏បត់ឡានខាងស្តាំតិច ក៏ក្រឡាប់ទៅគាត់ខ្លួនឯងផ្ទាល់ហ្នឹង ក៏គាត់ (ធារីកា) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈ្លក់សឹងថា តែគាត់អាយុវែង គាត់សំណាងដោយសារតែអ្នកស្រុក ចុះទៅជួយទាញគាត់ឡើងលើមុន ដល់ពេលម៉ាគាត់មានជំងឺ ប៉ាគាត់មានជំងឺ អ៊ីចឹងគាត់អត់រើទេ ក៏ពេទ្យនៅហ្នឹងថាគាត់ផុតតំាងពីពេលដែលគាត់កើតហេតុបាត់ទៅហើយ ឡានហ្នឹងគាត់ជិះមានសមាជិក 5 នាក់ ប្អូនគាត់ ម៉ាក់យាយ ហើយនិងគាត់ (ធារីកា) ហើយប៉ាម៉ាក់…”។ចំណែកនៅព្រឹកម៉ិញនេះ នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ គេឃើញ មានភ្ញៀវកិត្តិយស និងមិត្តរួមអាជីពជាច្រើន បានមកចូលរួមពិធីបុណ្យសពនេះផងដែរ គ្នុងទឹកមុខដ៏សែនក្រៀមក្រំបំផុត។ឆ្លៀតក្នុងឱកាសពេលនោះ រឹតតែខ្លោចផ្សា បំផុត ពេលឃើញ សុវត្ថិឌី ធារិកា ហាក់មានអារម្មណ៍វង្វេង និងសន្លប់ម្ដងៗ នៅក្នុងពិធីបុណ្យសព ឪពុកម្ដាយ គ្រប់គ្នាឃើញហើយ មិនអាចទប់ទឹកភ្នែកជាប់ទេ ដល់ថ្នាក់មានអ្នកខ្លះយំតាមបាត់ទៅហើយ។ក្នុងនោះ រឹតតែរំជួលចិត្ត និងអាណិតខ្លោចចិត្ត ក្រោយ អ្នកនាង ចន ច័ន្ទលក្ខិណា បានទំលាយរឿងមួយទៀតចេញមកថា “យមរាជ ចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់ នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ 2ខែមុន បន្ទុកនេះត្រូវធ្លាក់លើ អូន ធារីកា (បង់រំលោះផ្ទះ បង់សាលាប្អូន ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមមជីវិត”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖ប្រភពវីដេអូ ៖ តារាញូស៍ – Dara News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.