ចំមើលគេធ្វើ ជាតិនោះ! អីយ៉ូង នាយចឺម និងសង្សារ លេងមួយក្បាច់នេះ កូនស្រី ស្រីអ៊ីត ទប់ចិត្តមិនជាប់ លាន់មាត់ថា មនុស្សសិក្សាដូចខ្ញុំ…តារាចម្រៀង ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែង លោក សុខ មេសា ហៅនាយចឺម បច្ចុប្បន្នកំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងអ្នកមេម៉ាយ
កូន១ សេង សុខឃីម ហើយនេះទំនងជាស្នេហាច្បាស់លាស់ទៀតផង។គេកត់សម្គាល់ឃើញថា ជារឿយៗពួកគេ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាស្ទើរគ្មានលស់ថ្ងៃ តែមួយរយៈមុននេះ អ្នកនាង សេង សុឃីម បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់មើលទៅចំណងស្នេហ៍របស់ពួកគេហាក់មានបញ្ហា
ជាមួយគ្នាបន្តិចបន្តួច ដោយសារការអន់ចិត្ត ខាងប្រុសមិនធ្វើតាមបំណងរបស់ខ្លួននោះ។ទោះយ៉ាងណាថ្មីៗនេះ ពួកគេចាប់ផ្ដើមបង្ហាញសញ្ញាល្អជាមួយគ្នាវិញ ខណៈអ្នកនាង សេង សុឃីម ២ថ្ងៃចុងក្រោយនេះ ក៏មិនបានបង្ហោះសារប្លែកៗ ធ្វើឲ្យគេគិតថា ពួកគេ មានបញ្ហាជាមួយគ្នាទៀតនោះដែរ។
លើសពីនេះ ពួកគេថែមទាំងទៅសាកថ្មីឲ្យជីវិតយ៉ាងផ្អែមល្ហែមរហូតប្អូនជីដូនមួយនាយចឺម ត្រូវជាកូនរបស់អ្នកនាង ស្រីអ៊ីត ឃើញហើយទប់ចិត្តមិនជាប់ ថតវីដេអូបង្ហោះក្នុងទីកតុកទៀតផង។ជាក់ស្ដែង នៅលើគណនីទីកតុករបស់ខ្លួន, បេក្ខនារី Xfactor Cambodia កញ្ញា ថា ង៉ា ស្រីណាន
កូនស្រីអ្នកនាងស្រីអ៊ីត បានបង្ហោះវីដេអូ នាយចឺម និងអ្នកនាង សេង សុឃីម ថើបគ្នាមាត់ទល់មាត់ ហើយដាក់Captionថា «មនុស្សសិក្សាដូចខ្ញុំមិនសមឃើញចឹងទេ»។តាមរយៈនេះ អ្នកគាំទ្រពួកគេលើកឡើងថា «សម្ដែងទេ, ជាតិណាស់Idol, ស្វីតណាស់, ចប់, ចង់ប្រាប់ថា នាងខ្ញុំ ដែល
ជាអ្នកដទៃសុទ្ធសាធនឹងលោកចឺម បានឃើញហើយច្រណែនធម្មតា, ជាតិណាស់ ម៉ែអាជាតិ ឪអាជាតិ, ជាំថ្ពាល់អស់ហើយ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖










