លី ម៉ារីណា ថា អតីតស្វាមី លួ,ចគ្រឿងអលង្ការ និងលុយអស់ពីខ្លួន ខណៈ លោក សាត ចាន់ថន បដិសេធ យថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លី ម៉ារីណា ថា អតីតស្វាមី លួ,ចគ្រឿងអលង្ការ និងលុយអស់ពីខ្លួន ខណៈ លោក សាត ចាន់ថន បដិសេធ យថា…កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលម្ដងរួចមកហើយ ខណៈនៅសុខៗ ស្រាប់តែតារាសម្ដែង និងបង្ហាញម៉ូដ លី ម៉ារីណា ប្រកាសលែងប្ដីនៅលើបណ្ដាញសង្គម ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នានោះ។ជាការកត់សម្គាល់ ក្នុងការរស់នៅជាមួយស្វាមី លោក សាត ចាន់ថន រយៈពេលជាង១០ឆ្នាំមកនោះ លី ម៉ារីណា មិនសូវបើកបង្ហាញ មុខមាត់ស្វាមីឲ្យមហាជន ស្គាល់បានច្រើននោះទេ ខណៈរហូតមកដល់បច្ចុប្បន្ន ពួកគេមានកូនប្រុសម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាដំណាក់ឈាមរួមគ្នានោះ។ទោះយ៉ាងណា កាលពីចុងឆ្នាំកន្លងទៅនេះ អ្នកគាំទ្រ ទើបតែស្គាល់មុខ ស្វាមី និងកូនប្រុសរបស់នាងកាន់តែច្បាស់នោះ ស្រាប់តែថ្មីៗនេះ បែរជាទទួលដំណឹងអាក្រក់ ដោយនាង ប្រកាសលែងគ្នាជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើលទៅវិញ។អ្វី ដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ លី ម៉ារីណា បានស្វែងរកអតីតស្វាមី នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន ដែលបានលួ,ចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់សូមលោកមេត្តាយកមក អោយខ្ញុំវិញផងព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនិងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើស,ត្រូវនឹងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំអោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ញុំហើយចិញ្ចឹមខ្ញុំមួយសេនទេហេតុអីមកលួ,ចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភ័ក្ដិបងប្អូនដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ញុំទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអីមិនយកអោយខ្ញុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឱកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន។ សូមអធ្យាស្រ័យដល់បងប្អូនផងដែលនាងខ្ញុំបានប្រកាសតាមរយៈសង្គមFb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន»។ក្រោយអតីភរិយាប្រកាសស្វែងរកខ្លួនបែបនេះ លោក សាត ចាន់ថន បានចេញលិខិតបដិសេធ ភ្ជាប់ជាមួយសារប្រើពាក្យយ៉ាងផ្អែមល្ហែមថា «ខ្ញុំបាទ សាត ចាន់ថត សូមបដិសេធចំពោះប្រពន្ធជាទីស្រឡាញ់ ដែលបានផុសព័ត៌មាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២»។ជាការឆ្លើយតប លី ម៉ារីណា បានបញ្ជាក់នៅថ្ងៃទី១៥ ខែ ឧសភាថា «លោកសាត ចាន់ថន ទោះលោកមិនចេះខ្មាសកូនក៏លោក ត្រូវចេះឆ្លុះកញ្ចក់ខ្មាសខ្លួនឯងផង មិត្តភ័ក្ដិ បងប្អូនអ្នកណាក៏គេដឹងឮហើយថា លោកបានលួ,ចរបស់ខ្ញុំហើយរត់បាត់ ហើយខ្ញុំក៏ទុកពេលអោយលោកច្រើនខែហើយដែរដើម្បីអោយលោកយករបស់ខ្ញុំមកវិញតែលោកបែរជាមិនព្រមយកមកអោយខ្ញុំទេ ឥលូវបែរជាហ៊ានប្រកាសបដិសេធដោយមិនខ្មាសខ្លួនឯង ដូចពាក្យចាស់ពោលមិនខុសមែនចោរវាមិនដែលសារភាពថាវាចោរទេ ! សូមប្រគល់របស់អោយមកខ្ញុំវិញមកវាជាកម្លាំងញើសឈាមខ្ញុំ លោកគួរតែដឹងហើយថាលោកបានយកមិនយកមានតែលោកទេ ដែលដឹងខ្លួនឯងច្បាស់»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.