ពេញក្រមុំបាត់ ! ឃុយ មុីហៀង កាន់តែធំកាន់តែស្អាត បើសម្លេង វិញ ស្ដាប់ឡើងព្រឺសម្បុរ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេញក្រមុំបាត់ ! ឃុយ មុីហៀង កាន់តែធំកាន់តែស្អាត បើសម្លេង វិញ ស្ដាប់ឡើងព្រឺសម្បុរ…និយាយដល់ឈ្មោះ ឃុយ ម៉ីហៀង ប្រិយមិត្តមួយចំនួន បានស្គាល់រួចមកហើយថា នាងជាអតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ អំឡុងឆ្នាំ២០១៧ ដោយកាលនោះ ទើបតែ មានអាយុ១២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ពេលនេះ នាងអាចមានអាយុ១៧ទៅ១៨ឆ្នាំ ក្រមុំបាត់ទៅហើយ។ក្នុងអំឡុងពេលប្រឡងនោះ កូនក្រុមរបស់អ្នកនាង សុគន្ធ និសា រូបនេះ ទោះមិនបានពានក៏ដោយ តែការប្រើប្រាស់ទឹកដមសំឡេងដ៏ពីរោះរបស់នាងក្នុងវគ្គជាបន្តបន្ទាប់ បានធ្វើឲ្យមហាជន មានការពេញចិត្តមិនស្ទើរនោះទេ។បច្ចុប្បន្ន គេក៏ឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃុយ ម៉ីហៀង លេចមុខក្នុងកម្មវិធីតន្ត្រីតូចធំផងដែរ ហើយទឹកដមសំឡេងរបស់នាងនៅតែពីរោះស្រទន់ ដដែល។ ជាក់ស្ដែងថ្មីៗនេះ នាង បានច្រៀងចម្រៀង១បទ នៅលើគណនីទីកតុករបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថា ពិតជាពីរោះខ្លាំងណាស់។ទោះយ៉ាងណា ក៏មានអ្នកលេងបណ្ដាញសង្គមទីកតុកម្នាក់លើកជាសំណូមពរថា «បើប្អូន ច្រើនកុំក្រឡាស់អណ្ដាតខ្លាំងពេក អាចនឹងពីរោះជាងនេះ»។ ជាការឆ្លើយតប ឃុយ ម៉ីហៀង បញ្ជាក់ថា «ចា៎អរគុណ ចង់បញ្ជាក់បងថា អណ្ដាតខ្ញុំធំតិច ពេលខ្លះនិយាយធម្មតាក៏មិនសូវច្បាស់ដែរ»។ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន បានជំរុញឲ្យ ឃុយ ម៉ីហៀង ទៅប្រឡងចម្រៀងម្ដងទៀតផងដែរ ហើយជាការឆ្លើយតប អតីតកូនក្រុម Coach ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុគន្ធ និសា រូបនេះ បានបញ្ជាក់ទាំងអស់សំណើចថា «ខ្ញុំហួសដឺឡេដឹងបង»។ ចំពោះសំណួរ ពាក់ព័ន្ធនឹងផុតកុងត្រាហើយឬនៅនោះ ម៉ីហៀង ឆ្លើយតប អមដោយស្ទីកឃូរសើចហូរទឹកភ្នែកថា «ចា៎នៅយូរខ្លាំងៗណាស់បង»។គួរបញ្ជាក់ថា ក្រៅពីទឹកដមសំឡេង នៅតែពីរោះរបស់ ឃុយ ម៉ីហៀង នោះ ក្រឡេកមកមើលសម្រស់របស់នាងវិញ ឃើញថា កាន់តែប្លែកខ្លាំង ពោលគឺកាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ បើធៀបនឹងកាលពីពេលដែលចូលប្រឡងវិញ គឺសឹងតែខុសគ្នា ៣៦០ដឺក្រេឯណោះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.