ក្តុកក្តួលណាស់ ! ព្រះនាងតូច នរោត្តម ជេនណា៖ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ ទៅគ្មានថ្ងៃបានជួបវិញ….កាលពីម្សិលម៉ិញនេះ នាម៉ោងជាង ៣ ល្ងាច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ព្រះនាងតូច
នរោត្តម ជេនណា រំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយសារតែបាត់បង់ ជីដូនបង្កើត ជាទីស្រឡាញ់បំផុត របស់ ព្រះនាង។ ក្នុងនោះ ព្រះនាងតូច បានសម្ដែងពីព្រះទ័យថា “មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាតខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្ត
រន្ធត់ ក្តុកក្តួល ជាពន់ពេកណាស់ ចំពោះការចាកចេញ ដ៏ឆាប់រហ័ស នៃជីដូនបង្កើតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំ បានទទួលមរណភាព កាលពីម៉ោង ១១:៣៩ នាទី ព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ម៉ាក់យាយ ជាទីស្រឡាញ់ របស់ចៅ ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់ សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ តែពេលនេះ ម៉ាក់យាយ ទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។ឱ! ម៉ាក់យាយអើយ ចៅ
នៅតែនឹក នឹក នឹក និងចងចាំ ពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ។”។លុះមកដល់ម៉ោងជាង ១ទៀបភ្លឺ ចូលដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ គេឃើញ
ហ្វេសប៊ុកមួយឈ្មោះ “ក្រុមព្រះសុរិយា” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងនោះ គេឃើញ ព្រះនាងតូច ព្រះកន្សែង ជាខ្លាំង ខណៈពេល គេយក សព អ្នកម្នាង ឌួង ឌីយ៉ាត មកដល់វត្តបុទមវត្តី។ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “សព អ្នកម្នាង ឌួង ឌីយ៉ាត បានមកដល់វត្តបុទមវត្តី
នៅវេលាម៉ោង ១១:០០ អាធ្រាត ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សព អ្នកម្នាង នឹងតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវត្ថី ។”។ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖















