បងប្អូននៅចាំ ដុកទ័រ រិទ្ធ តួរឿង «រសជាតិជីវិត» ពេលនេះប្រែប្រួលប្លែកណាស់ មើលកាលពី ១៧ ឆ្នាំមុននិងឥលូវ…បើរំឭកកាលពីកំឡុងឆ្នាំ ២០០៤ មហាជនអ្នកទស្សនាខ្សែភាពយន្តអប់រំរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ប្រាកដជាធ្លាប់បានទស្សនាហើយនូវខ្សែភាពយន្តភាគរឿង «រសជាតិជីវិត» ដែលមានការសម្តែងដោយអ្នកនាង កែវ ពេជ្រពិសី, លោក កែវ ង៉ែត (បូរ៉ា), លោក សារ៉ា ចិន្ត្រា (ពិសិដ្ឋ), អ្នកនាង ម៉ែន ម៉ាឡៃ, អ្នកនាង គឹម សុធាថងឌី (កញ្ញា) និង លោក អ៊ឹង សុក្រធារិទ្ធ (ដុកទ័រ រិទ្ធ) ជាដើម ។ក្នុងនោះ មហាជនអ្នកគាំទ្រច្បាស់ជាចាំមិនភ្លេចនោះទេ
នៅចុងបញ្ចប់នៃរឿង ដោយតួអង្គ ដុកទ័រ រិទ្ធ បានកាន់ផ្កាមួយទងឡើងភ្នំបាខែងដើម្បីរកអ្នកគ្រូពេទ្យ ម៉ាឡៃ សារភាពស្នេហ៍ ដែលឈុតឆាកនេះបានធ្វើឱ្យអ្នកនិយមតាមដានសប្បាយរីករាយចិត្តយ៉ាងខ្លាំង ពេលឃើញតួអង្គទាំងពីរបានត្រូវរ៉ូវស្រឡាញ់តាមការចង់បានពីអ្នកគាំទ្រដែលរំពឹងទុកនោះ ។ រយៈពេលប្រមាណ ១៧ ឆ្នាំមកហើយ ដែលរឿង «រសជាតិជីវិត» បានបញ្ចាំចប់ ដោយនៅសល់តែចំណងជើងស្ថិតក្នុងការចង់ចាំប៉ុណ្ណោះ នេះ ហើយបើនិយាយពីតួអង្គវិញ មកទល់បច្ចុប្បន្ននេះក៏មានការប្រែប្រួលខ្លាំងណាស់ដែរ ។ចំពោះតួអង្គ ដុកទ័រ រិទ្ធ ក្រោយពីរឿងបានបញ្ចាំងចប់ គេ
បានឃើញលោកចូលប្រឡូកពេញដៃជើងក្នុងសិល្បៈ ដូចជាបង្ហាញវត្តមានក្នុងការសម្តែងរឿងនានា ចម្រៀងកាយវិការ និង ស៉្បតពាណិជ្ជកម្មមួយចំនួនផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេហាក់មិនសូវបានឃើញវត្តមានលោកសកម្មក្នុងសិល្បៈប៉ុន្មានឡើយ ។ ទោះជាលោកមិនបានបង្ហាញវត្តមានសកម្មក្នុងសិល្បៈពិតមែន ប៉ុន្តែបើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់ ដុកទ័រ រិទ្ធ ក្នុងពេលបច្ចុប្បន្ននេះ គឺលោកនៅតែបន្តចាប់អាជីពលើវិថីសិល្បៈដូចដើម ដោយសព្វថ្ងៃលោកបានថតរឿងអប់រំខ្លីៗ និង រឿងកំប្លែងក្នុងក្រុមនាយ ក្រឹម ប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន ។ក្រៅពីការងារ
សិល្បៈ តួប្រុសក្នុងរឿង «រសជាតិជីវិត» រូបនេះ ក៏ជាអ្នករកស៊ីខាងអចលនទ្រព្យ និង ជាមន្ត្រីរាជការមួយរូបផងដែរ ។ គួរឱ្យដឹងដែរ ក្រោយសម្តែងក្នុងរឿង «រសជាតិជីវិត» និង ប្រឡូកពេញដៃជើងក្នុងអាជីពសិល្បៈមិនបានប៉ុន្មាននោះ ដុកទ័រ រិទ្ធ ក៏បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានរៀបការភរិយាកសាងគ្រួសារ ហើយមកទល់បច្ចុប្បន្ននេះ លោកក៏ទទួលបានចំណងដៃកូនស្រី ២ រូបពីអាពាហ៍ពិពាហ៍ ជាមួយនឹងសុភមង្គលក្នុងគ្រួសារផងដែរ ៕









