កុហកពួកខ្ញុំមែនទេ ? អ្នកគាំទ្រគាំងគ្រប់គ្នា ក្រោយពីឃើញទិដ្ឋភាព នាយ ចក់ និង ប្រពន្ធ ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុហកពួកខ្ញុំមែនទេ ? អ្នកគាំទ្រគាំងគ្រប់គ្នា ក្រោយពីឃើញទិដ្ឋភាព នាយ ចក់ និង ប្រពន្ធ ….សូមរំលឹកឡើងវិញបន្តិចផងដែរ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ និង អ្នកនាង ទ្រិញ ផល្លា បានចូលរោងការតាមប្រពៃណីជាមួយគ្នាហើយ ព្រមទំាងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាងប្រកបដោយស្នាមញញឹម និងពេញចិត្តយ៉ាងខ្លាំង។ស្រាប់តែថ្មីៗនេះ ផ្ទុះរឿងកក្រើកយ៉ាងខ្លាំង ពេញបណ្តាញសង្គម ហ្វេសប៊ុក TikTok និង YouTube ដោយសារ ចំណងអាពាហ៍ពិពាហ៍ រវាង អ្នកទំាងពីរត្រូវបានបញ្ចប់បាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយសារតែ អ្នកនាង ផល្លា ឃើញ លោក ប៊ុនចក់ លួច chat ទំនាក់ទំនងជាមួយ នារីផ្សេង ដល់ទៅ ២១ នាក់ឯណោះ។ក្រោយមកបន្តិច អ្នកនាង ផល្លា បានចេញ live វីដេអូ ដៀលលោក និងគ្រួសារលោកជាហូរហែ តែលោកមិនបានរិះគន់ រឿងតបតអ្វីច្រើនទៅអតីតភរិយាឡើយ បានត្រឹមបង្ហូរទឹកភ្នែក ពេលបង្ហោះសារម្តងៗ។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Golden Man” បានទំលាយរូបភាពថ្មីៗមួយសន្លឹក ឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Admin ជីងចក់ ឈរក្បែរ អតីតភរិយា គឺ អ្នកនាង ទ្រិញ ផល្លា យ៉ាងស្និតស្នាលបំផុត។ឃើញបែបនេះ ម្នាក់ៗឡើងភ្ញាក់ រួចចូល comment ព្រាតថា ៖ គេprankសោះ, សូមអរគុណ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលបានចំណាយពេលវេលា តាមដានរឿងនេះ តាំងពីដើម រហូត ដល់ចប់, ម៉េចហើយអ្នកដានតាម, ចុងក្រោយ តួប្រុស តួស្រី ជួបគ្នាវិញ។ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.