អីយ៉ូង ញាក់បស់គេយាយ ! ស្អាតទាក់ភ្នែកដល់ហើយ ចំរើន សុភ័ក្រ្ក ស្ងាត់ៗ ទៅដល់កន្លែងមួយនេះបាត់ថែមទាំង….ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ជាក់ជាមិនខាន ចំរើន សុភ័ក្រ្ត នោះ ដែលជា បេក្ខជន ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កំឡុង
ខែកញ្ញា ឆ្នាំ 2014 ដោយកាលនោះ បេក្ខជនរូបនេះ បានលើកយកចម្រៀងមួយបទ ក្រោមចំណងថា “គ្មានថ្ងៃអូនមិនយំ” មកធ្វើការប្រកួត។បច្ចុប្បន្ន តារាស្រីម្នាក់នេះ កំពុងជោគជ័យ ក្នុងអាជីព និងមុខជំនួញផ្ទាល់ខ្លួនផងដែរ ព្រមទំាងលេចមុខ ក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ពិសេស ហ្វេនៗ នៅតែគាំទ្រដដែល រាល់បទចម្រៀង
ថ្មីៗ របស់ ចំរើន សុភ័ក្រ្ត ដែលនៅតែបំពេរ អារម្មណ៍អ្នកស្តាប់ មិនឲ្យធុញទ្រាន់ឡើយ។ ព្រោះតែជោគជ័យខ្លាំង ទើបថ្មីៗនេះ តារាចម្រៀង រាងតូចច្រឡឹងនេះ មានលទ្ធភាព ទិញឡានទំនើបមួយគ្រឿង ពណ៌ស ចូលផ្ទះទៀតហើយ មើលទៅ ស្អាតញាក់សាច់ហ្មង។ចំណែកម្សិលម៉ិញ និងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ នេះ គេឃើញ ចំរើន សុភ័ក្រ្ត
បានធ្វើការតុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។សុភ័ក្ត្រ បានភ្ជាប់សារខ្លីថា “ចង់ឆើតឆាយ ទៅណា ក៏ទៅ មិនរួចដែរ ព្រោះយើងចេញមកពីកន្លែងនេះ ការងាររួចរាល់ដោយរលូន” រួចបន្តប្រាប់ព្រឹកម៉ិញនេះទៀត ថា “សម្រស់មាត់ទឹកទន្លេបាទី
ថ្ងៃក្រោយចាំនាំ Honey ទៅពីរនាក់”។ចាប់អារម្មណ៍ពេក ហ្វេនៗនាំគ្នាចូល comment ភ្លាមៗថា ៖ So cute, តារាខ្ញុំស្អាតណាស់i I love you so much, ស្អាតអាយដល, បទប្រពៃណីមែន Idol។ ដើម្បីកុំឲ្យចាំយូរ តោះទៅមើល រូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖



















