មិនដែលដឹងសោះ Angelina Jolie ហ៊ានចំណាយលុយច្រើនដល់ម្លុឹង លើ….កំពូលតារាស្រីសម្តែងស្រី Angelina Jolie បានឈានប្រឡូកក្នុងវិស័យហូលីវូដជាង ២៥ ឆ្នាំមកហើយ ក្នុងនោះដោយសារតែសមត្ថភាព និង វាសនា វាបានធ្វើឱ្យលោកស្រីប្រមូលបានប្រជាប្រិយភាពទូទាំងពិភពលោកមិនតិចនោះទេ ហើយចំណូលក៏រឹតតែហូរចូលមិនដាច់ទៀត ជាហេតុមកទល់សព្វថ្ងៃនេះលោកស្រីទ្រព្យសម្បត្តិសរុបជាង ៣០០ លានដុល្លារឯណោះ។យ៉ាងណាមិញ លោកស្រីបានចំណាយលុយរាប់សិបលានដុល្លារទាំង
នេះ ទៅលើកូនៗ ជាពិសេសទៅលើជីវភាពប្រចាំថ្ងៃបែបអភិជនយ៉ាងសមសួនខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ ក្នុងនោះគ្រាន់តែតម្លៃអង្គរក្សការពារសុវត្ថិភាពរបស់លោកស្រី ក៏មានតម្លៃកប់ពពកមិនធម្មតានោះដែរ។តាមព័ត៌មានបានឱ្យដឹងថា តម្លៃខ្លួនរបស់អង្គរក្សទូទៅធម្មតានៅអាមេរិកគឺក្នុងម្នាក់ៗជាង ៥៥ ០០០ ដុល្លារក្នុងមួយឆ្នាំ ហើយបើមានចុះកុងត្រានោះ គឺអ្នកខ្លះមានតម្លៃខ្លួន ៧០០ ដុល្លារ ក្នុង ១ ថ្ងៃ ឬក៏ ១៨០ ០០០ ដុល្លារក្នុងមួយឆ្នាំ ពោលគឺគេអាចកំណត់តម្លៃខ្លួនបាន ផ្អែកលើសមត្ថភាព
របស់ពួកគេ ក៏ដូចជាទីតាំងធ្វើការ និង ភាពគ្រោះថ្នាក់។ចំណែកគ្រួសាររបស់ Angelina Jolie ត្រូវបានគេដឹងថាបានចំណាយទៅលើការជួលអង្គរក្សដើម្បីថែរក្សាសុវត្ថិភាព ក្នុងមួយឆ្នាំៗអស់ជាង ២ លានដុល្លារឯណោះ។លើសពីនេះ គ្រួសារនេះ ត្រូវបានគេប៉ាន់ស្មានថា មានអង្គរក្សសរុបប្រមាណ ១០ នាក់នោះទេ ព្រោះទាំងការពារនៅផ្ទះផង និង ចេញទៅក្រៅតាមកូនៗរបស់លោកស្រីផង ហើយពួកគេអាចធ្វើការបានត្រឹម ៨ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ៕
COMMENTS