ក្ដៅៗ ! ខេមរៈ សិរីមន្ត ដាក់ប៉ុន្មានម៉ាត់បែបនេះទៅអ្នក ថាគ្មានអ្នកជួលច្រៀង…ភ្នំពេញ ៖ ជាការពិតណាស់ដោយនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយកំពូលតារាចម្រៀងដែលមានឈ្មោះពិតថាលោក ខែម ប៊ុនថៃ ដែលត្រូវបានមហាជនស្គាល់ថាឈ្មោះ ខេមរៈ សិរីមន្តត្រូវបានក្លាយជាតារាចម្រៀងដំបូងគេដែលទទួលបានការតែងតាំងពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់
គោរមងារ ជា «ឧកញ៉ា» នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលយើងទើបទទួលបាននៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ។សូមរំលឹកថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្លាស់ប្តូរឬដំឡើងថ្លៃចំពោះគោរមងារ«ឧកញ៉ា»ដល់សប្បុរសជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារ
ប៉ុណ្ណោះ។ យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបោះត្រា និងចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានសម្រេចថាចំណុចទី១មាត្រាទី២នៃអនុក្រឹត្យលេខ១៥ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ១៩៩៤។ បន្ទាប់ពីឡើងងារជា «ឧកញ៉ា» មិនទាន់បានប៉ុន្មានផងនោះ ស្រាប់តែ ខេមរៈ សិរីមន្ត សន្យាបែបនេះថា ៖ខ្ញុំបាទសង្ឃឹមថា បន្ទាប់ពីខ្ញុំបាទបានគោរមងារជា ឧកញ៉ា នេះហើយ នឹងក្លាយជាគំរូ ដ៏ល្អ ដល់សិល្បៈករសិល្បៈការិនី អោយខិតខំ ធ្វើអ្វីដែលល្អ
និងរួមគ្នា ចូលរួមគ្នាជួយដល់សង្គមជាតិ របស់យើង អោយបានច្រើនឡើងៗនិងជូនពរ អោយឆាប់បានគោរមងារជា ឧកញ៉ា ទាំងអស់គ្នា។ដោយឡែកទៀតសោតបើងាកមកមើលកាលពីពេលថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើការទម្លាយអោយមហាជនដឹងថាគ្រាន់តែលោកចេញទៅច្រៀងអោយគេត្រឹមតែ ៦ បទប៉ុណ្ណោះលោកទទួលបានប្រាក់តម្លៃរហូតដល់ទៅ ១ មុឺនដុល្លារបាត់ទៅហើយ ធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងព្រោះនេះពិតជាមានតម្លៃខ្ពស់ណាស់។ ស្រាប់តែមានអ្នកនិយាយថា
គ្មានអ្នកជួលច្រៀង មិនចាំយូរ ស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត ដាក់ប៉ុន្មានម៉ាត់បែបនេះទៅវិញថា “អ្នកណាថាអត់មានអ្នកហ៊ានអញ្ជើញ ឧកញ៉ា ទៅច្រៀង ក្រុមហ៊ុនខ្នាតយក្ស Anchor ហ៊ានម៉េចដែរ”៕
COMMENTS