អីយ៉ូង មិនទាន់បាត់ក្ដៅផង ! ស្រាប់តែលោក ឌួង ឆាយនៅមិនស្ងៀមឡើយក៏តបទៅវិញភ្លាមៗថា…ក្រោយពេលរៀបចំពិធីភ្ជាប់ពាក្យរួចមកស្រាប់តែគូដណ្ដឹងរបស់លោកឌួង ឆាយក៏បានព្រលាយពាក្យនេះចេញមកថា «ពិធីពិសារស្លាដក់កន្សែង។ជាដំបូងខ្ញុំសូមអរគុណដល់ម៉ាក់នឹងប៉ាទាំងសងខាងជាងពិសេសអ្នកម៉ាក់ក្មេកដែរបានធ្វេីកម្មវិធីមួយនេះឡេីងមកដោយ ពោលពេញទៅដោយភាពកក់ក្ដៅ ដែរមានបងប្អូនទាំងសងខាងបានមកចូលរួម។សូមអរគុណដល់អនាគតលោកស្វាមីដែរបាន
មេីលថែអូនស្រលាញ់អូនផ្ដល់ភាពកក់ក្ដៅ នឹងស្រលាញ់គ្រួសារអូន អូននឹងមេីលថែបងដូចដែរបងបានមេីលថែអូនយ៉ាងល្អកន្លងមក សូមអរគុណអនាគតលោកស្វាមីបងជាបុរសដ៏ល្អម្នាក់់សម្រាប់អូន។អូនសូមសន្យាថានឹងស្រលាញ់មេីលថែអ្នកម៉ាក់ កូនៗ នឹងបងអោយបានល្អជាទីបំផុត។ អរគុណបងដែរចូលតាមប្រពៃណី ដែរច្បាស់លាស់ជាមួយអូន អរគុណខ្លាំងណាស់»។ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោក ឌួង ឆាយវិញក្រោយពេលបានឃើញអនាគតភិរិយាបង្ហោះសារផ្អែមល្ហែម
បែបនេះស្រាប់តែលោកតបទៅវិញភ្លាមៗថា«ចង់ស្វែងរកភរិយាស្អាតមិនពិបាកនោះទេ។ប៉ុន្តែអ្វីដែលពិបាកជាទីបំផុតនោះគឺត្រូវស្វែងរកនារីដែលល្អបរិសុទ្ធ ស្អាតទាំងរូបកាយ ស្អាតទាំងចិត្ត មានគ្រួសាររវង្សត្រកូលថ្លៃថ្នូរ គោរពប្រតិបត្តិ ប្រពៃណី សក្តិសមជានារីខ្មែរ។ឌួង ឆាយ»៕
COMMENTS