នៅមួយរយះពេលនេះ ទោះជាហត់នឿយខ្លាំង យ៉ាងណាក៏អ្នកស្រី ដេតម៉ាលីណា នៅស្នៀកប្រាប់ មហាជនដោយបែបនេះថា កូនៗ របស់ គាត់គឺជា…សូមរំលឹកឡើងវិញបន្តិចផងដែរ ថា ព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា កន្លងទៅនេះ ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ។អ្នកនាង ដេត
ម៉ាលីណា និងលោក ឌួង ឆាយ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មានលាយឡំរូបគំនូ ដែលកូនប្រុសទី២ គូរឲ្យខ្លួនថែមទៀតផង។ ក្នុងនោះ អ្នកនាង បានពោលពាក្យទំាងរំភើប
រំជួលចិត្ត ត្រង់ពាក្យ ដែល ម៉ាណាវីត បានសួរខ្លួនបែបនេះ។ អ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ថា“កូនប្រុសម៉ាក់ចេះណាស់ ខលមកថា កូនគូរអោយម៉ាក់ ស្រលាញ់ម៉ាក់ខ្លាំង ចេះណាស់ រាល់ថ្ងៃប្រឹងរៀនណាស់ មកពីធ្វើការហត់ កូនប្រុសសួរម៉ាក់ ហត់អត់ថ្ងៃនេះ ធ្វើការម៉ាក់ កូនប្រុស ចេះនោះចេះ ម៉ាក់ចង់និយាយថា អត់ហត់ផង ធ្វើការងាររកលុយ ដើម្បីចិញ្ចឹមកូនៗ សប្បាយចិត្ត Duong Manavid”។អានសារនេះចប់ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ទំលាយអារម្មណ៍ទំាងនេះចេញមកដែរថា
៖ ជូនពរបងស្រី មានក្តីសុខមួយកូនរហូត, ក្តីសុខ, អារម្មណ៍ជាម្តាយ មើលហើយមានក្តីសុខណាស់, កម្លំាងចិត្តរាល់ថ្ងៃ គឺកូនហ្នឹងហើយ ស៊ូដើម្បីកូន, ជាម្តាយគ្រប់រូបតស៊ូដើម្បីតែកូនៗ, រំភើប ណាស់, ក្តីសុខរបស់ម្តាយ, កូនៗជាថ្នាំកំលាំចិត្តអ្នកម្តាយ, ជាម្តាយគ្រប់រូបតស៊ូដើម្បីតែកូនៗ។នៅមាន ការលើកឡើងទំាងក្តីរំភើបជំនួសជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថារូបគំនូរ ដែល អូន ឌួង ម៉ាណាវីត គូរឲ្យម្តាយ ស្រស់ស្អាត ប៉ុណ្ណានោះ សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
COMMENTS