គោលដៅខុសគ្នា ! អ្នកនាង ដេត ម៉ាលីណា បែរជាមានគោលដៅផ្ទុយ ខុសពីលោក ឌួង ឆាយ ចាប់ផ្ដើមជីវិតគូសារជាថ្មី…ដូចដែលបានដឹងហើយថាកាលពីថ្មីៗកន្លងទៅ លោក ឌួង ឆាយ និងនារីដ៏ស្រស់ស្អាតម្នាក់ បានចងភ្ជាប់ចំណងស្នេហាជាគូដណ្ដឹងនឹងគ្នា ក្រោមការរៀបចំពិធីពិសារស្លាដក់កន្សែង ដែលរៀបចំជាលក្ខណៈគ្រួសារដោយបានរៀបចំតែ១០តុប៉ុណ្ណោះ។ជាមួយគូជីវិតថ្មីនេះ លោក ឌួង ឆាយ បានបង្ហោះសារដ៏វែងអន្លាយមួយដែលមានអត្ថន័យថា ៖ “កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ាន
ចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើងប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាព
ងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។”លោក ឌួង ឆាយ បានបន្តរៀបរាប់ទៀតថា ៖ “លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់។ បង
សូមសន្យាថានិងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ នឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលា
ចូលរោងការតែម្តងណាបាទ។”ដោយឡែកបើក្រឡេកទៅមើលអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ បែរជាមានគោលដៅខុសស្រឡះពីលោក ឌួង ឆាយ ដោយអ្នកនាងមានបំណងប្រើប្រាស់ជីវិតនៅលីវ ដើម្បីមានពេលវេលាពោរពេញដោយស្នាមញញឹមជាមួយកូនៗនិងគ្រួសារនិងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនអ្នកនាង។កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុករបស់ អ្នកនាង ដេត ម៉ាលីណា បានសរសេររៀបរាប់ថា ៖ “ចង់ឃេីញ5ឆ្នាំខាងមុខមានអនាគតល្អប្រសេីរ…………….គឺចង់
នៅsingle😛😝😛ដដែលហេីយមានពេលវេលាស្នាមញញឹមជាមួយកូនៗនិងគ្រួសារនិងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនខ្ញុំ”។ ជាមួយសារខ្លីនេះបញ្ជាក់បានថាអ្នកនាងមិនទាន់មានបំណងចង់បានអ្នកមកស្អំបេះដូងនៅឡើយទេ៕
COMMENTS