ក្នុងពេលថ្មីៗនេះផ្ទុ-ះការចាប់អារម្មណ៍ក៏ដូចជាអាណិតប្អូនប្រុសម្នាក់នេះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារតែភាពក្រ ទើបប្អូនប្រុស តស៊ូលក់លៀសហាលកណ្តាលភ្លៀង ដើម្បីយកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ នេះបើយោងតាមប្រភពវីដេអូមួយបានរៀបរាប់បែបនេះថា ៖បើអ្នកគិតថា ជីវិតរបស់អ្នកពិបាក ចូរអ្នកក្រលែកមើលជីវិតរបស់ក្មេងប្រុស លក់លៀសហាលម្នាក់នេះ ថ្ងៃសុខៗ ស្រាប់តែភ្លៀងឆូរ ធ្វើឲ្យលៀសរបស់គាត់ហ្នឹង ត្រូវទទឹក ទឹកភ្លៀងអស់ ហើយខ្ញុំមើលទៅលៀសរបស់គាត់ អត់ទាន់បាន
លក់បានម៉ានទេ ត្រូវខូចដោយសារទឹកភ្លៀងហ្នឹងទាំងអស់ហ្មង អុីចឹងប្រសិនបើអ្នកបាក់ទឹកចិត្ត អ្នកកុំព្យាយាមធ្វើអ្វីផ្តេសផ្តាស ចូរអ្នកក្រលែកមើលជីវិតរបស់អ្នកដទៃ ថាគេពិបាកជាងយើងប៉ុនណា។ដោយឡែកស្រាប់តែនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ គេឃើញគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tep Monyrot បានធ្វើការបង្ហោះនៅវីដេអូក្មេងប្រុស ដែលតស៊ូលក់លៀសហាល នៅកណ្តាលភ្លៀង ដោយគាត់បានសរសេររៀបរាប់បែបនេះថា ៖Video នេះគឺជាសារដាស់តឿន ជាមេរៀនជីវិតដ៏ល្អសម្រាប់បងប្អូន
ទាំងអស់គ្នាយកទៅគិតពិចារណា🥰នៅលើលោកនេះគ្មានអ្វីបានមកដោយស្រួលទេ ចង់ស្រណុក ចង់ស្រួលត្រូវប្រឹង💪មើលការតស៊ូររបស់ប្អូនប្រុស គាត់នៅក្មេងគាត់ចេះតស៊ូរនិងជីវិតដ៏លំបាកពេលនេះ ដើម្បីភាពជោគជ័យទៅថ្ងៃក្រោយ🙂ពេលពិបាកចិត្ត ឬអស់សង្ឃឹមនិងអ្វីមួយត្រូវចេះលើកទឹកចិត្តខ្លួនឯង❤️ទន្ទឹមនឹងនោះផងដែរមានមហាជនជាច្រើនបានប្រកាសផ្តល់ជំនួយដល់ប្អូនប្រុសលក់លៀសហាស ព្រោះតែឃើញការតស៊ូរបស់ប្អូនប្រុស ទោះបីប្អូនប្រុសនៅក្មេងក៏ពិតមែនតែប្អូនមានការតស៊ូក្នុងឆាក
ជីវិត។យ៉ាងណាមិញស្រាប់តែ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ គេឃើញ ឧកញ៉ា សួរ វីរៈ បានជួបជាមួយជាមួយប្អូនដែលលក់លៀសហើយ ថែមទាំងបានផ្តល់នៅថវិកាមួយចំនួនទៀតផង នេះបើយោងតាមប្រភពផេកផ្លូវការរបស់ ឧកញ៉ា ដែលមានឈ្មោះថា Oknha Suo Vireak បានរៀបរាប់បែបនេះថា ៖ខ្ញុំគិតថា ជីវិភាព និងស្ថានភាពដូចក្មួយ គឺមានច្រើននាក់ណាស់ក្នុងប្រទេស។តែអ្វីដែលបណ្តាលអោយខ្ញុំចង់ជួបគាត់ ដោយសាររូបភាព និងដំណើរជីវិតដែលគាត់ជួបពេលនេះ វាហាក់ដូចជាដំណើរជីវិតពិត
របស់ខ្ញុំកាលនៅវ័យក្មេង ដែលរស់នៅពឹងលើខ្លួនឯង លក់ជ្រក់ លក់នំ លក់ពងទា លក់ការ៉េមកី ដើម្បីបន្តដំណើរជីវិតមកដល់ថ្ងៃនេះ។ថវិកា 2,000,000 រៀល សង្ឃឹមថាអាចជួយក្មួយបានមួយរយ:ពេលខ្លី ហើយសង្ឃឹមថា ជីដូ ជីតា ក្មួយនឹងអនុញ្ញាតអោយក្មួយអាចចូលរៀនវិញ។
COMMENTS