អាយុគ្រាន់តែជាំទួលលេងប៉ុណោះ ! ស្នេហាខុសវ័យមួយគូបង្ហាញភាពផ្អែមល្ហែមផ្អើលពេញបណ្ដាញសង្គម…ថៃ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីនេះមហាជនថៃជាច្រើនមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសថៃ ក្រោយមានគូស្នេហ៍ខុសវ័យមួយគូដែលខាងប្រុសមានឈ្មោះ Phi Phon អាយុទើបតែ ១៨ ឆ្នាំចំណែកខាងស្រីមានឈ្មោះ Nong Wave អាយុរហូតដល់ទៅ ៥៨ ឆ្នាំឯណោះ ប៉ុន្តែអ្នកទាំងពីរពិតជាមានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំង ដោយខាងប្រុសតែងតែយកចិត្តទុកដាក់មើលថែមិនអោយទាស់ចិត្តឡើយ
គ្រាន់តែឃើញហើយនោះធ្វើអោយមហាជនច្រណែនមិនធម្មតាឡើយ ។ គួរបញ្ជាក់ថាដំបូងឡើយ ខាងប្រុសតាមសុំស្នេហ៍ខាងស្រីរយៈពេល ៣ ខែមកហើយ ប៉ុន្តែខាងស្រីនៅតែមិនទាន់ជឿចិត្តនៅឡើយទេ ព្រោះតែខ្លាចខាងប្រុសគ្រាន់តែលេងសើចជាមួយខ្លួន ប៉ុន្តែក្រោយឃើញខាងប្រុសពិតជាស្រលាញ់ខ្លួនដូចអ្វីដែលគេបាននិយាយមែននោះ ខាងស្រីចិត្តទន់ព្រមទទួលស្នេហ៍ពីខាងប្រុសរហូតខាងស្រីក៏បានទៅកែសម្ផស្សអោយមានភាពក្មេងជាងវ័យដើម្បីអោយសាកសមនិងខាងប្រុសទៀតផង ធ្វើអោយមហាជនជា
សរសើរពីស្នេហារបស់អ្នកទាំងពីរជាហូរហែរថាសាកសមគ្នាណាស់៕
COMMENTS