អីយ៉ាង ទីបំផុតដឹងអាយុពិត គូដណ្តឹង លោក ឌួង ឆាយ ហើយ ចឹងតើបានក្មេងហើយស្ងាត តាមពិតម ានវ័យត្រឹមតែ…សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនារី ដ៏ស្រស់ស្អាត វ័យក្មេងម្នាក់។គូដណ្តឹងរបស់ លោក ឌួង ឆាយ មានឈ្មោះពីរោះណាស់ គឺ
ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ ពិសេសនៅក្មេងទៀត ដោយមើលទៅ ពិតជាសមគ្នា ជាមួយ លោក ឌួង ឆាយ ទៀតផង។ឆ្លៀតក្នុងឱកាសពិសេសនោះ គេឃើញ មានវត្តមានភ្ញៀវកិត្តិយស ទំាងសងខាង ក៏បានមកចូលរួមផងដែរ ក្នុងទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយយ៉ាងខ្លាំង ពិសេសស្និតស្នាលគ្នា ដូចគ្រួសារតែមួយអ៊ីចឹង។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Net Sophonary Nary ដែលបានបង្ហោះក្នុងទិដ្ឋភាព នៃពិធីភ្ជាប់ពាក្យ (ពិធីពិសាស្លាដក់
និងកន្សែង) បានបញ្ជាក់ថា “កម្មពិធីពិសាស្លាដក់ កន្សែងក្មួយស្រី”។មិនយូរប៉ុន្មាន ព្រោះតែពេញចិត្ត អនាគតបងថ្លៃពេក ធ្វើឲ្យ ប្អូនស្រីបង្កើត របស់លោក ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកថតជុំគ្នា ក្នុងថ្ងៃភ្ជាប់ពាក្យបងប្រុស រួចទំលាយរឿងមួយប្រាប់ទៀត ថា “Hea chay ចែចូវ day bride sart Sa hav..mummy pen rerse” មានន័យថា “ហ៊ា ឆាយ ថ្ងៃចែចូវ កូនក្រមុំ ស្អាតសាហាវ ម៉ាក់ៗ ប៉ិនរើស”។មិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ គេឃើញ
ម្តាយ លោក ឌួង ឆាយ បានបង្ហោះរូបភាពជាច្រើន ពីទិដ្ឋភាព ក្នុង ថ្ងៃភ្ជាប់ពាក្យ កូនប្រុស មើលទៅស្អាតៗ ខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុក មិនតិចនាក់ទេ លាន់មាត់សរសើរ ព្រាតថា ៖ស្អាតខ្លាំងណាស់អ្នកមីង ចរិយាថ្លៃថ្នូ ជូនពរដល់អនាគតគូស្វាមីភរិយា ជួបតែសេចក្តីសុខ, ស្អាតណាស់ ស្រីពៅ ក្មេងស្អាត ឆ្លាត ចរឹតល្អ ពូជពង្សក៏ល្អ, So pretty, Beautiful, អបអរផងលោកជំទាវ ពិតជាស្រស់ស្អាតណាស់ កូនប្រសាលោកជំទាវ, សមគ្នាណាស់, Congratulations,
សមគ្នាណាស់បងប្រុស ហើយស្អាតទាំងពីរនាក់ទៀត។កាន់តែភ្ញាក់ថែមទៀតនោះ ពេលដឹងអាយុពិត របស់ ស្រីពៅ អនាគតភរិយា លោក ឌួង ឆាយ គឺមានវ័យត្រឹម ១៨ ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមរយៈ ម៉ីលី បានបង្ហោះរូបភាពមួយសន្លឹក កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ រួចភ្ជាប់សារជា ភាសាអង់គ្លេសថា “Happy birthday to me 18 year 01.14.22” ប្រែថា “រីករាយក្នុងថ្ងៃកំណើតរបស់ខ្ញុំ ក្នុងវ័យ 18 ឆ្នាំ, 01.14.22″។ពេលដឹងអាយុពិត គូដណ្តឹងលោក ឌួង ឆាយ រួច គ្រប់គ្នាភ្ញាក់ព្រឺត
ហើយសរសើរថា ៖ ស្អាតណាស់, Beautiful oun, Pretty។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលសម្រស់ ហ៊ ម៉ីលី ខាងក្រោមនេះ ទំាងអស់គ្នា ៖
COMMENTS