មកមើល ថ្ងៃភ្ជាប់ពាក្យ លោក ឌួង ឆាយ ពិតជាស្អាត ជាពិសេស ខាងស្រី ស្អាតហើយ នៅក្មេងទៀត អនាគតភរិយា លោក ឌួង ឆាយ ខ្លាំងពេក គ្រប់គ្នា ចូល comment បែបនេះថា…កាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នា ជាផ្លូវការហើយ នេះក៏ដោយសារតែការរស់នៅមិនចុះសំរុងនិងគ្នា ហើយអ្នកទំាងពីរ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ
ប្រុស ២នាក់ និង ស្រី១នាក់។កូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ម្នាក់ៗ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ បានចូលរោងភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់បាត់។អនាគត ភរិយា លោក ឌួង ឆាយ មានឈ្មោះថា ហ៊ ម៉ីលី មានរូបរាង មុខមាត់ស្អាតខ្លាំងណាស់ ថែមទំាងនៅ
ក្មេងទៀតផង ពិសេសសមគ្នាជាមួយ លោក ឌួង ឆាយ តែម្តង។ ឆ្លៀតក្នុងឱកាសពិសេសនោះ គេឃើញ មានវត្តមានភ្ញៀវកិត្តិយស ទំាងសងខាង ក៏បានមកចូលរួមផងដែរ ក្នុងទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយយ៉ាងខ្លាំង ពិសេសស្និតស្នាលគ្នា ដូចគ្រួសារតែមួយអ៊ីចឹង។ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Net Sophonary Nary ដែលបានបង្ហោះក្នុងទិដ្ឋភាព នៃពិធីភ្ជាប់ពាក្យ (ពិធីពិសាស្លាដក់ និងកន្សែង) បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កម្មពិធីពិសាស្លាដក់ កន្សែងក្មួយស្រី”។មិនយូរប៉ុន្មាន ព្រោះតែពេញ
ចិត្ត អនាគតបងថ្លៃពេក ធ្វើឲ្យ ប្អូនស្រីបង្កើត របស់លោក ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកថតជុំគ្នា ក្នុងថ្ងៃភ្ជាប់ពាក្យបងប្រុស រួចទំលាយរឿងមួយប្រាប់ទៀត ថា “Hea chay ចែចូវ day bride sart Sa hav..mummy pen rerse” មានន័យថា “ហ៊ា ឆាយ ថ្ងៃចែចូវ កូនក្រមុំ ស្អាតសាហាវ ម៉ាក់ៗ ប៉ិនរើស”។មិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ គេឃើញម្តាយ លោក ឌួង ឆាយ បានបង្ហោះរូបភាពជាច្រើន ពីទិដ្ឋភាព ក្នុង ថ្ងៃភ្ជាប់ពាក្យ កូនប្រុស
មើលទៅស្អាតៗ ខ្លាំងណាស់ ចាប់អារម្មណ៍ អនាគត ភរិយា លោក ឌួង ឆាយ ខ្លាំងពេក ធ្វើឲ្យគ្រប់គ្នាទប់ចិត្តលែងជាប់ហើយ ក៏ចូល comment បែបនេះថា ៖ស្អាតខ្លាំងណាស់អ្នកមីង ចរិយាថ្លៃថ្នូ ជូនពរដល់អនាគតគូស្វាមីភរិយា ជួបតែសេចក្តីសុខ, ស្អាតណាស់ ស្រីពៅ ក្មេងស្អាត ឆ្លាត ចរឹតល្អ ពូជពង្សក៏ល្អ, So pretty, Beautiful, អបអរផងលោកជំទាវ ពិតជាស្រស់ស្អាតណាស់ កូនប្រសាលោកជំទាវ, សមគ្នាណាស់, Congratulations, សមគ្នាណាស់បងប្រុស ហើយស្អាតទាំងពីរនាក់ទៀត។
ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ ក្នុងថ្ងៃភ្ជាប់ពាក្យ លោក ឌួង ឆាយ និង ហ៊ ម៉ីលី ទំាងអស់គ្នា ៖
COMMENTS