ល្បីយូរហើយតើ រឿងថ្មស៊ីដែកនិង ! ទំនេរណាស់រាល់ថ្ងៃនិង ឃាត់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធនឹងការ ឆបោក លក់ដូរវត្ថុអច្ឆរិយៈនៅខេត្តកំពង់ឆ្នាំង…កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធករណី ឆបោក លក់ដូរវត្ថុអច្ឆរិយៈ ( ថ្មស៊ីដែក ) ប្រព្រឹត្ត កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ នៅភូមិត្រពំាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជន
សង្ស័យ៣នាក់មាន៖ ទី១- ឈ្មោះ សែម សុខុម ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅ សង្តាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ ។ ទី២- ឈ្មោះ ខឿន សំអាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ទី៣- ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។MgidMgidប្រសិនបើអ្នករកឃើញ papilloma បែបនេះសូមប្រយ័ត្ន!sចំណែកឯជនរងគ្រោះមានឈ្មោះ ទុំ
សុភី មានទីលំនៅ ភូមិត្រពំាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
COMMENTS