ក្មេងប្រុសកម្សក់ដែល លក់លៀសហាលភ្លៀង ពេលនេះកំពុងតែ ទទួលបានជំនួយបណ្ដើរៗហើយ គ្រាន់ផ្គត់ផ្គង់ជីវភាព…(មានវីដេអូ)

ទីបំផុត ! ក្រោយមានផ្ទុះប្អូនប្រុសម្នាក់ដែលតស៊ូលក់លៀសហាលកណ្តាលភ្លៀង ពេលនេះលោក លោក តាំង គីមឡេងបានរក…(មានវីដេអូ)
ប៉ូលីសនិយាយថា បើរករបស់មួយនេះ រឿងក្ដី Tangmo នឹងបញ្ចប់…(មានវីដេអូ)
យ៉ាងដឹងមូលហេតុហើយ ករណីប្តីប្រ.ពន្ធឈ្លោះគ្នាពេលបើកបរ រួចប្តីបើកឡានចូលទឹក គឺឈ្លោះគ្នាដោយសារ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសកម្សក់ដែល លក់លៀសហាលភ្លៀង ពេលនេះកំពុងតែ ទទួលបានជំនួយបណ្ដើរៗហើយ គ្រាន់ផ្គត់ផ្គង់ជីវភាព…ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង Tiktok បានផ្ទុះការភ្ញាក់ផ្អើល នាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរចំពោះក្មេងប្រុសលក់លៀសហាលមួយរូបដែលអង្គុយទទឹកជោកអស់ទាំងខ្លួន ជោកទាំងលៀសដែលត្រូវលក់ គួរឱ្យអាណិតអាសូរបំផុត។ យ៉ាងណាមិញ ក្រោយពីការស៊ែរបន្តនូវវីដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសព្រោងព្រាត គេសង្កេតឃើញសប្បុរសមួយចំនួននាំគ្នាប្រកាសដំណឹងស្វែងរកក្មេងប្រុសដើម្បីផ្ដល់ជាថវិកា និងជំនួយផ្សេងៗ គ្រាន់ផ្គត់ផ្គង់ជីវភាពក្មេងប្រុសរូបនេះ ដោយហេតុថាស្រឡាញ់នូវឆន្ទៈ និង ការតស៊ូរបស់គេក្នុងនាមជាកូនប្រុស។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈគណនីឈ្មោះ Ung Sokreth ក៏បានបង្ហាញពីសកម្មភាពប្អូនប្រុសខាងលើ ទទួលបានជំនួយ ព្រមទាំងបានបញ្ជាក់ថា ៖«តិចតួច តែជាទឹកចិត្ត! អំណោយ លោក គង់ កៃដូ ស្នងការរង

ខេត្តព្រះសីហនុ។ សម្តីមួយឃ្លារបស់គាត់ប្រាប់ខ្ញុំ «យើងធ្លាប់ពិបាក គេមើលងាយគ្រប់បែបយ៉ាង គាត់ស្រឡាញ់ឆន្ទៈក្មេងម្នាក់នេះ»។យ៉ាងណាមិញ គេក៏សង្កេតឃើញមានសប្បុរសជនផ្សេងៗទៀត ក៏ប្រកាសចង់ផ្ដល់ជំនួយដល់ក្មេងប្រុសផងដែរ ជាក់ស្ដែងដូចជា លោកឧកញ៉ា ខេមរៈ សេរីមន្ត កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២កន្លងទៅបានប្រកាសរកដំណឹងពីប្អូនប្រុស ដើម្បីផ្ដល់ជំនួយ ដោយបានបញ្ជាក់ថា ៖ «មានបងប្អូនណាស្គាល់ផ្ទះ ឬ លេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់»៕ សូមទស្សនារូបភាពខាងក្រោមនេះ

COMMENTS