ថាហើយ ឲ្យរាង ! ១លានដុល្លារ របស់ហាសូ Por មកទល់ពេលនេះគ្មានឃើញទេ ម្ដាយ តេងម៉ូ ចាំផ្លូវលុយ…ម្ដាយរបស់តារាសម្ដែងស្រី Tangmo Nida ដែលបានលង់ទឹកទន្លេចៅប្រាយ៉ា អំឡុងពេលធ្វើដំណើរកម្សាន្តតាមទូកលឿនកាលពីខែមុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃថ្ងៃទី២២ ខែមីនា ថា គាត់មិនបានទទួលប្រាក់សូម្បីតែ១បាត ពីមិត្តភក្តិរបស់កូនស្រីនាងពីរនាក់នោះទេ ដែលបានសន្យាថានឹងផ្តល់ឱ្យគាត់ចំនួន ៣០ លានបាត (ស្មើជិត១លានដុល្លារ) នោះទេ ហើយឥឡូវនេះ គឺស្រេចតែតុលាការក្នុងការសម្រេចចិត្តលើសំណងនេះ។គួរបញ្ជាក់ថា លោក Tanupat Lerttaweewit ឬ Hi So Por និងលោក Phiboon Trikanjananun ឬហៅ Robert និង Bird ជាមិត្តភ័ក្តិពីរនាក់ក្នុងចំណោមមិត្តភ័ក្តិ៥នាក់ ដែលនៅជាមួយតារាសម្តែងស្រីដ៏អភព្វរូបនេះ នៅពេលដែលនាងជួបរឿងដ៏អាក្រក់ធ្លាក់ចូលទឹកទន្លេ ដោយអ្នកទាំងពីរជាម្ចាស់ទូក និងជាអ្នកបើកទូកបានសុំឱ្យម្តាយ Tangmo អ្នកស្រី Panida Siriyuthyothin អត់ទោសឱ្យពួកគេ ហើយពួកគេសន្យាថានឹងផ្តល់
សំណងដ៏ច្រើននេះដល់គាត់។អ្នកស្រី Panida បាននិយាយថា គាត់មិនបានឮដំណឹងអ្វីពីពួកគេសោះឡើយ ចាប់តាំងពីពួកគេបានកោរសក់បួស បើទោះជា Tanupat បាននិយាយថា គាត់នឹងសារភាពគ្រប់យ៉ាងបន្ទាប់ពីធ្វើដូច្នេះ (សឹកវិញ)។រៀបរាប់នៅការិយាល័យមេធាវីរបស់គាត់ គឺលោក Decha Kittiwitthayanan អ្នកស្រី Panida ក៏បានច្រានចោលការផ្ទេរសំណុំរឿងនេះ ពីប៉ុស្តិ៍នគរបាល Muang Nonthaburi ទៅកាន់នាយកដ្ឋានស៊ើបអង្កេតពិសេស ទៅតាមសំណើរទាមទារ ដោយអតីតសមាជិកព្រឹទ្ធសភា អ្នកស្រី Rossana Tositrakul និងលោក Nitithorn Lumluea ឬ Nok Khao ជាមេធាវីម្នាក់ដែលចេញមុខដោះស្រាយករណីសិទ្ធិមនុស្ស និងការប្រើប្រាស់អំណាចដោយអយុត្តិធម៌។អ្នកស្រី Panida បាននិយាយទាំងអស់សង្ឃឹមថា អ្នកស្រីមានទំនុកចិត្តលើក្រុមប៉ូលិសដែលដោះស្រាយសំណុំរឿងនេះ ប៉ុន្តែ ឥឡូវរឿងនេះត្រូវបានបញ្ចប់ ដោយអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ Suwat Jangyodsuk បានប្រាប់អ្នកស្រីថា មិនចាំបាច់មានអង្គភាពផ្សេងណាទៀតចូលរួមនោះទេ។ជាមួយគ្នានេះ
តំណាងរាស្រ្ត Mongkolkit Suksintharanon នៅថ្ងៃទី២២ ខែមីនា ក៏បានបង្ហើបថា លោកបានទទួលវីដេអូឃ្លីបកាមេរ៉ាឃ្លាំមើលពីសាលាក្រុង Bang Kruai ដែលបង្ហាញពីស្រមោលងងឹតអាចជាវត្ថុ ឬអ្នកហែលទឹក នៅតំបន់មាត់ទន្លេ Tangmo Nida បានលង់ទឹក តាំងពីម៉ោង៩ និង ៣៥នាទីយប់ រហូតដល់ម៉ោង ៩ និង ៥៧ នាទី យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។វីដេអូបានបង្ហាញ ទូកមួយបានចូលទៅជិតរូប ឬវត្ថុដែលមានស្រមោល ហាក់ដូចជាចង់មើល ប៉ុន្តែមិនបានជួយអ្នកហែលទឹកទេ ហើយក៏បានបើកចាកចេញទៅ (នេះបានន័យថា ពួកគេមិនមានបំណងជួយ Tangmo ទេ នៅពេលនាងធ្លាក់ទូក)។អ្នកស្រី Panida បានចង្អុលបង្ហាញថា ពេលវេលាជាច្រើនបានកន្លងផុតទៅ ចាប់តាំងពីកូនស្រីរបស់គាត់បានលង់ទឹក ហើយបានសួរថាតើសមាជិកសភាមានភស្តុតាងផ្សេងទៀត ដើម្បីគាំទ្រការអះអាងថ្មីនេះដែរឬទេ។អ្នកស្រីបានបន្ថែមថា ប្រសិនបើជាការពិត វាពិតជាសោកស្តាយខ្លាំងណាស់ ដែលគ្មានអ្នកណាម្នាក់ជួយនាង ខណៈសួរថាតើ Tangmo Nida ដែលបានរងរបួស និងស្រវឹងស្រា អាចហែលទឹកបាន ៣០ នាទីឬអត់៕
COMMENTS