៧ ៨ពាន់ដុល្លារ មិនច្រើន ! ចំណាយត្រឹម៧ ៨ពាន់ដុល្លារ ទិញខោអាវនេះ ក៏មិនថ្លៃដែរ ប្ដី វ៉ាន់ នីឡា ថា ខ្លួនចូលចិត្តទិញរបស់ថ្លៃៗព្រោះថា…(មានវីដេអូ)

អ្នកម្ដាយ Tangmo ប្លែកៗ ថ្ងៃកោសល្យវិច័យស.ពTangmoលើកទី២ ម្ដាយនាងមិនបង្ហាញខ្លួន ហើយពេលនេះ ថែមទាំងផ្ដាំទៅថា…
មិនគួរឲ្យជឿ ពិតជាលឿនពេកហើយ មិនអាចទទួលយកបានទេ សូមក្មួយទៅឲ្យបានសុខស្ងប់ ក្មួយផុតកម្ម ផុតទុក្ខ ជាតិមុខកុំឲ្យអាយុខ្លីដូចជាតិនេះ ណា…
អបអរផង ប្អូនប្រុសកម្សក់របស់ប្រិយមិត្ត ! សង្ឃឹមថ្ងៃខាងមុន ប្អូនប្រុសលែងពិបាក់ទៀត ទីបំផុត ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបក្មេងប្រុសនិងបានជូនជា….(មានអូដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧ ៨ពាន់ដុល្លារ មិនច្រើន ! ចំណាយត្រឹម៧ ៨ពាន់ដុល្លារ ទិញខោអាវនេះ ក៏មិនថ្លៃដែរ ប្ដី វ៉ាន់ នីឡា ថា ខ្លួនចូលចិត្តទិញរបស់ថ្លៃៗព្រោះថា…លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ តារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ ហើយ ក្រោយពីខកខានជាច្រើនលើកច្រើនសា នោះ។ពិធីមង្គលការរបស់វ៉ាន់ នីឡា ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។ទោះយ៉ាងណា អ្វី ដែលកាន់តែពិសេស និងចាប់អារម្មណ៍ទៀតនោះ ក្រោយមហាជន បានឃើញទិដ្ឋភាពមង្គលការខាងលើរួចមក ម្នាក់ៗ បានចាប់អារម្មណ៍ទៅលើស្បែកជើងរបស់កូនកំលោះ មើលទៅពិតជាអស្ចារ្យ និងទាក់ភ្នែកខ្លាំងណាស់។ស្បែកជើងរបស់ស្វាមីតារាស្រីវ៉ាន់ នីឡា ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers ដែលមានតម្លៃរហូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ចូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ។ក្រោយពីមានការចុះផ្សាយព្រោងព្រាតពីរឿងនេះ រហូតល្បីដល់សាមីខ្លួននោះ ទើបថ្មីៗនេះ ប្ដីតារាស្រី វ៉ាន់ នីឡា ចេញវីដេអូបកស្រាយថា ស្បែកជើងខ្លួន មានតម្លៃ១ពាន់ដុល្លារ ដូចគេចុះផ្សាយមែន តែខ្លួនចង់ប្ដូរការគិតរបស់បងប្អូនមហាជនវិញ។ បងប្អូនខ្លះធ្លាប់ការដឹងហើយ ពីព្រឹកឡើងរហូតដល់ពេលថ្ងៃ គឺយើងត្រូវបត់ជើងរហូត, សំពេះគ្រូអាចារ្យ លោកសង្ឃ មានសូត្រមន្ត មានក្រុងពាលី ជាដើម ហើយពិធីពាក់ស្បែកជើងមានតែកន្លះម៉ោងទេ។លោកថា នៅម៉ោងខ្ទង់៧ ៨ ភ្ញៀវចាប់ផ្ដើមមក ហើយលោកត្រូវថតជាមួយពួកគាត់ ប្រហែលជាម៉ោង៩ ហើយរវល់ពេកប្រុងថា ថតទាំងអស់ពាក់ស្បែកជើងផង តែគិតថា អត់សម ទើបឲ្យប្អូនទៅយកស្បែកជើងមួយណាក៏បាន ហើយប្អូនស្រឡាញ់ស្បែកជើងពណ៌នោះ ក៏យកមកឲ្យលោកពាក់។លោកថា តម្លៃមិនថ្លៃទេ តម្រូវឲ្យលោកពាក់មួយភ្លែត ធ្វើឲ្យលោកល្បី បើកហ្វេសប៊ុកឡើង ធុញមែនទែន ហើយស្បែកជើងលោក១ពាន់ហ្នឹងមិនមែនមានតែលោកពាក់នោះទេ មានតារា

ចម្រៀងម្នាក់ ពាក់ស្បែកជើងJordan ថ្លៃជាងលោកមែនទែន រហូតអ្នកខ្លះ ពាក់ដល់តម្លៃ១គូ៥ពាន់ផង។លោកថា លោកចង់ប្ដូរការគិតរបស់បងប្អូនទាំងអស់គ្នា ហើយសង្ខេបមក លោកពាក់បានតែពេលថតទេ ក្រៅពីហ្នឹងលោកបត់ជើងសំពេះ នៅក្នុងកម្មវិធីទាំងអស់។ក្រោយពីនិយាយរឿងស្បែកជើងចប់ លោកក៏បន្តនិយាយរឿងខោអាវនៅថ្ងៃមង្គលការវិញម្ដង ដោយបញ្ជាក់ថា ខោអាវ ដែលលោកពាក់នេះ ជាខោអាវ ដែលលោកស្រឡាញ់ ថ្ងៃដែលលោកចងចាំទុកក្នុងខួរមួយជីវិត។ អាចនិយាយបានថា ថ្ងៃនោះ ជាថ្ងៃពិសេសរបស់លោក ដែលមិនអាចបំភ្លេចបាន។ចំពោះមតិខ្លះលើកឡើងរឿងខោអាវនេះ មិនសមនឹងទទួលភ្ញៀវ, លោក បកស្រាយទៀតថា លោកបាននិយាយជាមួយ វ៉ាន់ នីឡា ហើយ ការនេះ យើងពាក់អីក៏បាន ឲ្យតែស្រឡាញ់ ព្រោះថ្ងៃនោះ ជាថ្ងៃរបស់យើង។លោកថា ខោអាវ និងស្បែកជើងមួយឈុត ទាំងអស់នេះលោកចំណាយរហូតទៅដល់ជិត៨ពាន់ដុល្លារ ហើយលោកថា វាមិនថ្លៃទេ ព្រោះថា រៀបការមួយជីវិតមានម្ដង យើងចំណាយប៉ុណ្ណឹង មានអីត្រូវភ័យ ឬស្ដាយ។លោកបន្តទៀតថា ខោអាវហ្នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពាក់ហើយ លោកពាក់តែម្ដងហ្នឹងទេ ដោយទុកតាំងនៅម៉ាឡាកាំង រហូត នៅពេលលោកធ្វើផ្ទះរួចរាល់។ អញ្ចឹងទស្សនៈរបស់លោកចំពោះការស្លៀកពាក់, ការពាក់ស្បែកជើងជាដំណើរមួយ ដែលយើងដើរទៅមុខរហូត សំដៅលើពេលវេលា ដែលយើងដើរទៅមុខ។លោកបញ្ជាក់ទៀតថា ចំពោះការស្លៀកពាក់ខោអាវនោះ លោកសំដៅលើភាពសុខសាន ភាពកក់ក្ដៅ មានសុភមង្គល ក្នុងខ្លួន ក្នុងគ្រួសារ។ អញ្ចឹងរាល់ខោអាវ រាល់ស្បែកជើង ឬរបស់ ដែលលោកទិញទាំងអស់ មានតម្លៃសម្រាប់លោក វាមានន័យទាំងអស់។លោកថា របស់លោកចូលចិត្តទិញថ្លៃៗ ហើយណាមួយក៏លោកស្រឡាញ់ទាំងអស់ហ្នឹងដែរ។ សម្រាប់ នីឡា មិនសូវស្រឡាញ់របស់ពាក់លើខ្លួន គាត់ចំណាយទៅលើគ្រឿងអលង្ការ អស់រហូតដល់ទៅ៣ ៤ម៉ឺន អត់មានអ្នកណាសូវខ្វល់ មកខ្វល់ ខ្វល់តែរឿងស្បែកជើងលោកតម្លៃ១ពាន់។លោកថា ទស្សនៈរបស់លោកជុំវិញការពាក់ខោអាវមានតែប៉ុណ្ណឹងទេ ចំណាយត្រឹម៧ ៨ពាន់ទៅទិញខោអាវក៏វាអត់ថ្លៃដែរ នៅថ្ងៃមង្គលរបស់យើងនោះ ព្រោះមួយជីវិតមានម្ដងទេ។ បើសិនលោកមានប្រពន្ធម្ដង២ ៣ ការម្ដង ២
៣ដងអី ចាំខ្វល់។ អញ្ចឹងលោកចង់ឲ្យទាំងអស់គ្នាប្ដូរការគិតមកវិញថា ថ្ងៃការជាថ្ងៃរបស់យើង ជាសិទ្ធិរបស់យើង យើងធ្វើអ្វី ដែលយើងស្រឡាញ់ យើងកុំខ្វល់ពីអ្នកដទៃ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖

COMMENTS