ចិត្តសាងពីអ្វីទៅ? ម្ដាយចិត្តខ្មៅ ជាអ្នកផ្ដល់ទីតាំងឲ្យ ជនសង្ស័យជាអ្នក រំ លោ ភកូន ស្រីបង្កើត របស់ខ្លួនឯង…សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលបា នចា ប់រំ លោ- ភ ក្មេងស្រី អាយុ១៣ឆ្នាំ និងឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះក្នុងករណីផ្តល់ទីតាំង។ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២២។មន្ត្រីនគរបាលស្រុកឧដុង្គ បានឱ្យដឹងថាជនសង្ស័យពីរនាក់ ដែលឃាត់ខ្លួននោះទី១-ឈ្មោះ
ពេជ្រ ស្រីអ៉ី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ(អ្នកផ្តល់ទីតាំងឱ្យជនសង្ស័យម្នាក់ទៀតជាអ្នក រំ លោ- ភកូន ស្រីបង្កើត របស់ខ្លួន)។ទី២-ឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកប្រព្រឹត្តអំពើរំលោភលើក្មេងស្រីរងគ្រោះ។មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីសង្ស័យឈ្មោះពេជ្រ ស្រីអ៉ី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។4គេមិនទាន់ដឹងថាតើ
ហេតុអ្វីបានជាស្ត្រីម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមានគំនិតស្មោគគ្រោកយ៉ាងណានោះទេបានជាហ៊ានផ្សំគំនិតជាមួយនឹងជនសង្ស័យថែមទាំងផ្តល់ទីតាំងឱ្យជនសង្ស័យចា -ប់រំ លោ ភ កូនស្រីប ង្កើតខ្លួនឯងយ៉ាងដូច្នេះ?សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសាកសួរជនសង្ស័យទាំងពីររួ ចរាល់ហើយសមត្ថកិច្ចជំនាញបានបញ្ជូនជនទាំងនេះទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿរឿងអនុវត្តតាមនីតិវិធី៕
COMMENTS