នោះរឿងផ្ទុះជាថ្មីហើយ ! ក្រោយពន្លឺយុត្តិធម៌របស់ប្អូនស្រី ហាក់ឆ្ងាយដូចជើងមេឃ ស្រាប់តែបងប្រុស Tangmo ដាក់បណ្តាសារអ្នកពាក់ព័ន្ធឆៅៗតែម្ដងថា…

អីយ៉ូង ស្អាតសាហាវ ! បន្ទាប់ពីស្ងាត់ៗ លោក ឌួង ឆាយ ភ្ជាប់ពាក្យ មានអី ប្អូនស្រីបង្កើត លោក ឌួង ឆាយ បង្ហោះរូបមួយសន្លឹកថតជុំគ្នា ស្រាប់តែមហាជនផ្ទុះការសរសើរគ្រប់គ្នាថា អនាគតភរិយាយលោក ឌួង ឆាយ ពិតស្អាតណាស់ ….(មានវីដេអូ)
ក្ដៅៗ ! កោសល្យវិច័យ លើកសំម្បីអនាម័យរបស់ Tangmo ពេលនេះគ្រូពេទ្យកោសល្យវិច័យ ទម្លាយលទ្ធផលចេញហើយថា…
អីយ៉ាង ទីបំផុតដឹងអាយុពិត គូដណ្តឹង លោក ឌួង ឆាយ ហើយ ចឹងតើបានក្មេងហើយស្ងាត តាមពិតមានវ័យត្រឹមតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះរឿងផ្ទុះជាថ្មីហើយ ! ក្រោយពន្លឺយុត្តិធម៌របស់ប្អូនស្រី ហាក់ឆ្ងាយដូចជើងមេឃ ស្រាប់តែបងប្រុស Tangmo ដាក់បណ្តាសារអ្នកពាក់ព័ន្ធឆៅៗតែម្ដងថា…អស់រយៈពេលជិត ១ ខែទៅហើយ ដែលរឿងរ៉ាវនៃការស្លាប់របស់តារាសម្តែងស្រី Tangmo នៅតែមិនទាន់ទទួលពន្លឺយុត្តិធម៌ណាមួយនៅឡើយ។ ក្នុងនោះមិនថាគ្រួសារ ឬ មិត្តភក្តិបងប្អូន និង មហាជនប៉ុណ្ណោះទេ ដែលកំពុងតែតឹងទ្រូងរង់ចាំលទ្ធផលនៃការស៊ើបអង្កេត។យ៉ាងណាមិញ គេសង្កេតឃើញថា បងប្រុសបង្កើតរបស់តារាស្រី Tangmo ក៏ហាក់ខូចចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតិចនោះដែរ ក្នុងការបាត់បង់ប្អូនស្រីជាទីស្រឡាញ់គ្មានថ្ងៃត្រលប់នោះ ហើយលោកក៏បានខ្នះខ្នែង ដាច់បាយដាច់ទឹកក្នុងការជ្រោមជ្រែងក្នុងរឿងក្ដីនេះ តាំងពីថ្ងៃកើតហេតុលើប្អូនស្រី រហូតមកដល់ពេលនេះ។ដោយឡែក យោងទៅតាមការមើលទៅ ហាក់ដូចជាការស្វែងរកយុត្តិធម៌ឱ្យ Tangmo មិនអាចបញ្ចប់បានទៅដោយភាពវិជ្ជមានឡើយ ទើបបងប្រុសរូបនេះ តែងតែចេញមុខមកបញ្ចេញការខកចិត្តរបស់ខ្លួនតាមបណ្តាញសង្គមជារឿយៗ ជាពិសេសកាលពីថ្ងៃ ២០ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ

តាមរយៈការបង្ហោះមួយទៀតរបស់លោក គឺបានបង្ហាញថា លោកកំពុងតែខកចិត្តខ្លាំង និង ក្ដៅឆួលក្នុងអារម្មណ៍ ដល់ថ្នាក់ដាក់បណ្តាសារតែម្តង។ក្នុងនោះ លោកបានបង្ហោះសារខ្លីមួយទាក់ទងនឹងរឿងប្អូនស្រីថា៖ «ចុងក្រោយ បើសិនភាពយុត្តិធម៌ ដែលយើងបានសង្ឃឹមទុក វានឹងមិនបានកើតឡើងទេ ដូច្នេះក៏សុំឱ្យពួកគេស្លាប់ទៅតាមគ្នា ទៅតាមភាពយុត្តិធម៌ដែលយើងរំពឹងទុកនោះចុះ គ្រប់អ្នកដែលពាក់ព័ន្ធ ដែលពាក់ព័ន្ធទាំងអស់ សាធុ»។ក្រោយបង្ហោះសារបែបនេះ មានមហាជនជាច្រើន បានចូលរួម

បញ្ចេញមតិយោបល់របស់គេរៀងៗខ្លួនលើផុសនោះ និង ហាក់កំពុងតែអន្ទះសារខ្លាំងបំផុតស្ទើរគ្រប់គ្នា និង ចង់ដឹងពីលទ្ធផលនៃការស៊ើបអង្កេតក្នុងពេលឆាប់ៗថា រឿងរ៉ាវពិតប្រាកដនៅពីក្រោយខ្នងនៃការស្លាប់របស់តារាស្រី Tangmo នេះបែបណា ដូចបងប្រុសរបស់តារាស្រីរូបនេះផងដែរ៕

COMMENTS