មកដឹងរឿងថាលោក ព្រហ្មម៉ាញ និងប្រពន្ធមានរឿងរកាំរកូសខ្លាំង តែពេលលោកធ្លាក់ខ្លួនឈឺ បានប្រពន្ធលោកមើលថែឡើងយកចិត្តទុកដាក់យ៉ាងល្អ ក្រោយបាន កាឆយ ទម្លាយ ទើបដឹងថា….បាន កាឆយ ទម្លាយ ទើបដឹងថាលោក ព្រហ្មម៉ាញ និងប្រពន្ធមានរឿងរកាំរកូសខ្លាំង តែទោះយ៉ាងណាក៏មិនបោះបង់ពេលលោកធ្លាក់ខ្លួនឈឺMarch 21, 2022កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់សិល្បករអាយ៉ៃជើងចាស់ លោកតា ព្រហ្មម៉ាញ
មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានដួលសន្លប់ និង ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈាម។តាមការបង្ហើបពីតារាកំប្លែង កាឆយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ នៅថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២២ ហាក់មិនទាន់បានធូរស្រាលនៅឡើយថា «សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើមឈឺក្បាល រវើរវាយ អាណិតមីងណាស់តែម្នាក់ឯង។ ព្រះអើយជួយ» ដែលការបង្ហើបនេះ បានធ្វើ
ឱ្យមហាជនអ្នកគាំទ្រសិល្បករអាយ៉ៃជើងចាស់រូបនេះ កាន់តែកើតក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកទ្វេដង។ក្នុងកាលៈទេសៈដ៏លំបាករបស់លោកតា ព្រហ្មម៉ាញ ដែលកំពុងគេងស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺមិនអាចធ្វើអ្វីបាននេះ គេឃើញភរិយារបស់លោក បាននៅមើលថែទាំស្វាមីយ៉ាងដិតដល់ ទាំងយប់ទាំងថ្ងៃតែម្នាក់ឯង មិនឱ្យឃ្លាតសូម្បីមួយជំហាន។មិនតែប៉ុណ្ណោះ បើតាមការរៀបរាប់របស់តារាកំប្លែង កាឆយ ដដែល បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែរំភើបចិត្ត ជាមួយនឹងពាក្យសម្ដីប៉ុន្មានឃ្លាដែលអ្នក
នាងបានសរសេរបង្ហោះនៅលើហ្វេសប៊ុក ដោយលើកឡើងថា៖ «ទោះខឹងប៉ុនណា ស្អប់ប៉ុនណាក៏នៅជាប្តី មិនបោះចោល ៤០ ឆ្នំា ហើយរួមទុក្ខរួមសុខជាមួយគ្នា ពេលដែលមានទុក្ខមានតែប្រពន្ធកូននឹងឯង»៕
COMMENTS