រន្ធត់ណាស់ ! ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដីបុកជាមួយរថយន្តហាយឡែនឌ័រ ធ្វើអោយមនុស្សប្រុស-ស្រី ចំនួន៤នាក់បានស្លាប់ភ្លាមៗ…(មានវីដេអូ)

យ៉ាងដឹងមូលហេតុហើយ ករណីប្តីប្រ.ពន្ធឈ្លោះគ្នាពេលបើកបរ រួចប្តីបើកឡានចូលទឹក គឺឈ្លោះគ្នាដោយសារ….
អីយ៉ូងមកស្រស់ៗចឹងម៉ង Mo Amena ឈរថតក្បែររូប Tangmo ស្រាប់តែជាប់ស្រមោលស្រីម្នាក់ ដូច Tangmo នៅពីក្រោយ…(បើមិនជឿកុំប្រមាថ)
ខ្លាំងរបស់គេ ចំណាយលុយទិញឡេ តែម្ដងតាមញ៉ែរដល់តែបានធ្វើ ប្រពន្ឌ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រន្ធត់ណាស់ ! ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដីបុកជាមួយរថយន្តហាយឡែនឌ័រ ធ្វើអោយមនុស្សប្រុស-ស្រី ចំនួន៤នាក់បានស្លាប់ភ្លាមៗ…យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តបែនដឹកដី និងរថយន្តហាយឡែនឌ័រ។ហេតុការណ៍ខាងលេីនេះកេីតឡេីងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២២ នៅចំណុចកែង បំបែកជា៤ ស្ថិតក្នុងភូមិភូមិបាក់រនាស់ សង្កាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តបែនដឹកដីបានធ្វើដំណើរពីទិសខាងជើងមកត្បូងស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនកែងបាក់រនាស់បុកជាមួយរថយន្តហាយឡែនឌ័រដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹងបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសតែម្តង។សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង

ម្នាក់ទៀតរងរបួសស្រាល។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរគឺបណ្ដាលមកពីរថយន្តបែនដឹកដីបើកបរមិនគោរពសិទ្ធិអាទិភាព។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការវាស់វែងចំណែកសពជនរងគ្រោះទាំង៤នាក់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕

COMMENTS