កន្លងមកមានការបង្ហើបឱ្យដឹងថា បើពិធីកាន់ទុក្ខTangmo Nida ចប់ Bird នឹងទៅសម្រាកកាយ និងចិត្តនៅ Phangan នៅពេលដែលរក្សាចិត្តឱ្យប្រសើរវិញនឹងត្រលប់មកធ្វើការដែលខ្លួនស្រលាញ់វិញ។ ថ្មីនេះ Anna មិត្តភក្ដិTangmoបានធ្វើបច្ចុប្បន្នភាពដល់អ្នកគាំទ្របន្ទាប់ពីមហាជនជាច្រើនព្រួយបារម្ភពីលោក BirdនោះដោយនាងបាននិយាយថាBirdនៅជាមួយមិត្តម្នាក់។ហើយបានហៅទូរស័ព្ទចុងក្រោយជាមួយ Bird ដោយនាងដឹងថាស្ថានភាពផ្លូវចិត្តរបស់លោកបានចាប់ផ្តើមប្រសើរឡើង។ក្នុងនោះដែរ
Birdបានប្រាប់នាងថាត្រូវចិញ្ចឹមជីវិត ទើបលោករៀបចំអាវសម្រាប់លក់ឆាប់ៗនេះ ។ អាវនេះជាអាវដែលធ្លាប់ឌីហ្សាញដោយTangmo ហើយម៉ូដពិតជាស្រស់ស្អាត ដោយលោកគិតថាផលិតបាន ១០០០ អាវ។ AnnaសួរទៅBirdថា ហេតុអ្វីបានជា Bird មិនព្រមដាក់Pre Order ទៅ? ដោយសារតែ Bird មិនសូវមានលុយច្រើនឬយ៉ាងណា? Bird ក៏ឆ្លើយថាមិនមែនទេគ្រាន់តែចង់ធ្វើទៅតាមលទ្ធភាពប៉ុណ្ណោះ ហើយគេឃើញថាគ្រាន់តែមួយនាទីសោះលក់អស់បាត់ទៅហើយ។
COMMENTS