ទាក់ទងទៅនឹង ការលើកឡើង និងចម្ងល់ថា ហេតុអ្វីមិនអនុញ្ញាតឱ្យស្លៀកពាក់ សំលៀកបំពាក់រូបទង់ ជាតិកម្ពុជា ប៉ុន្តែអនុញ្ញាតស្រា.បៀរ.មាន រូបប្រាសាទអង្គរទង់ជាតិ? ទីប្រឹក្សា.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នោះជា.រូបប្រាសាទ មិនមែន.ទង់ជាតិ.កម្ពុជាទេ។លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋាន.ក្រុមប្រឹក្សាវិន័យ និងជាទីប្រឹក្សា.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន.ប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី១៨ ខែមីនានេះថា រូបអង្គរ.នោះមិនមែនជា.ទង់ជាតិទេ
គឺជារូបប្រាសាទ។ បើទង់.ជាតិគឺ មានពណ៌ក្រហម ខៀវ និងមាន.ប្រាសាទ.អង្គរពណ៌ស កំពូល៣.នៅកណ្ដាល។លោក ចំរើន វ៉ាន់ថា បញ្ជាក់.បន្ថែមថា៖ “ចំពោះការយក.រូបប្រាសាទ ឬរូបហនុមាន ដាក់.សម្បកដប កំប៉ុង.ស្រា.បៀរនោះ ក្រុមហ៊ុនបានសុំសិទ្ធិ ចុះ.ពាណិជ្ជនាម ពីក្រសួង.ពាណិជ្ជកម្ម។ សូមកុំយករូប.អង្គរវត្តលើស្រាបៀរ មក.ប្រៀបធៀបនឹង.ទង់ជាតិ គឺមានលក្ខណៈ.ខុសគ្នា ព្រោះទង់ជាតិជាដួង.ព្រលឹង.របស់ជាតិ សូម្បីអង្គព្រះមហាក្សត្រយាង.កាត់ ក៏ឱនព្រះសិរសាគោរព”។ទីប្រឹក្សា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ លើកឡើងថា យើងមិនចាត់ទុកថា ការច្នៃសំលៀកបំពាក់.ជារូបទង់ជាតិមកស្លៀកពាក់ ខុសទេ ព្រោះបើ ខុស លុះត្រាតែទង្វើនោះ.ប្រ.ឆាំង ឬផ្ទុយនឹងច្បាប់។លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “បើយកទង់ជាតិមកកាត់.ជាសំលៀកបំពាក់ យកមក.គ្រងស្លៀក ហើយអង្គុយពីលើ ដើរអូសដីអ៊ីចឹង គឺឆ្គង ទន្ទឹមពេលយើងអាច.យកសំលៀកបំពា.ក់ប្រពៃណី.ជាច្រើនបែប ច្រើនទម្រង់.ផ្សេងទៀតមកស្លៀកពាក់បាន។ ខ្ញុំសំណូមពរ បើយើងចៀស.វាងបាន
គួរតែចៀសវាងទៅណា៎!”។ប្រធាន.លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ រូបនេះ.លើកឡើងបន្តថា ថ្វីដ្បិតតែ.ការស្លៀក.ពាក់នោះ មិនបាន.យកទង់.ជាតិផ្ទាល់មក.កា.ត់មែន ប៉ុន្តែពណ៌.នៃសំលៀកបំពាក់ ពិសេស.មានរូប ប្រាសាទអង្គរ ដាក់.កណ្ដាលទៀត នោះហើយ.ជាសញ្ញាទង់ជាតិ។លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “ជួនកាលគាត់.យល់.ច្រឡំ ដោយការ.ស្រឡាញ់ពេក ដោយ.អត់យល់ ក៏កាត់.សំលៀកបំពាក់ជាទង់ជាតិ.យកមកស្លៀកពាក់.អ៊ីចឹងទៅ។ ជួនកាល.យើងយកទៅប្រៀប.ធៀប
នឹង.បរទេស ប៉ុន្តែបរទេស.គេមានប្រពៃណីគេផ្សេង ចំណែក.ប្រទេសយើង យើងមានវប្បធម៌.អត្តសញ្ញាណជាតិយើង”។ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកក្នុង.កិច្ចប្រជុំ ដោយបានសុំអាជ្ញាធរ.អប្សរា និងប្រធាន.មន្ទីរវប្បធម៌ និងវិចិត្រ
សិល្បៈខេត្តសៀមរាប ឱ្យជួយណែនាំ និងពន្យល់.ទៅកាន់អាជីវករ.អ្នកជួលសំលៀក.បំពាក់ គឺមិនគួរកាត់.សំលៀកបំពាក់ជារូបទង់ជាតិ.មកស្លៀកពាក់។គួរបញ្ជាក់ថា បន្ទាប់ពីមានការស្លៀកពាក់សំលៀក.បំពាក់ជារូបទង់ជាតិថតនៅ.តំបន់ប្រាសាទអង្គរ
កាលពី.សប្ដាហ៍មុន លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ.អាជ្ញាជាតិអប្សរា កាលពី.សប្ដាហ៍មុន បានមាន.ប្រសាសន៍ថា ការយក.ទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមក.ច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែង.តែផ្តល់តម្លៃដល់ទង់ជាតិ ជានិមិត្តរូបជាតិ។ ជាមួយគ្នានោះ ក៏មានមតិប្រតិកម្ម លើកឡើងថា ជាការចង្អៀតចង្អុល និងមានមតិខ្លះចោ.ទសួរ ហេតុអ្វី អនុញ្ញាតឱ្យមានរូបទង់ជាតិ.ប្រាសាទអង្គរវត្ត លើសម្បក.កំប៉ុង និងដប.ស្រា.បៀរ៕ប្រភព៖កម្ពុជាថ្មី៕
COMMENTS