អ្នកម្ដាយ Tangmo ប្លែកៗ ថ្ងៃកោសល្យវិច័យស.ពTangmoលើកទី២ ម្ដាយនាងមិនបង្ហាញខ្លួន ហើយពេលនេះ ថែមទាំងផ្ដាំទៅថា…

អាសូរណាស់ មិនគួរសោះ នៅក្មេងសោះត្រូវជួបរឿងបែបនេះ ហើយត្រូវលាចាកលោកទាំងវ័យក្មេងបែបនេះ ក្ដុកក្ដួលណាស់ពេលឃើញម្ដាយសក់ស លាកូនសក់ខ្មៅ…
អីយ៉ូង ស្អាតសាហាវ ! បន្ទាប់ពីស្ងាត់ៗ លោក ឌួង ឆាយ ភ្ជាប់ពាក្យ មានអី ប្អូនស្រីបង្កើត លោក ឌួង ឆាយ បង្ហោះរូបមួយសន្លឹកថតជុំគ្នា ស្រាប់តែមហាជនផ្ទុះការសរសើរគ្រប់គ្នាថា អនាគតភរិយាយលោក ឌួង ឆាយ ពិតស្អាតណាស់ ….(មានវីដេអូ)
ក្ដៅៗ ! លោកតាព្រហ្មម៉ាញ ដួលស ន្លប់ពេលនេះត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកម្ដាយ Tangmo ប្លែកៗ ថ្ងៃកោសល្យវិច័យស.ពTangmoលើកទី២ ម្ដាយនាងមិនបង្ហាញខ្លួន ហើយពេលនេះ ថែមទាំងផ្ដាំទៅអ្នកកាសែតថា…ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ រឿងរ៉ាវរបស់តារាសម្ដែង Tangmo បានក្លាយជាប្រធានបទដ៏រសើប សម្រាប់មហាជនធ្វើការជជែកវែកញែក រកមូលហេតុពិតនៃការធ្លាក់ពីលើទូកស្លា.ប់នោះ ខណៈប៉ូលិស កំពុងដុតដៃដុតជើងស៊ើបអង្កេតរឿងនេះ។Tangmo អាយុ37 ឆ្នាំ នៅជាមួយមនុស្សប្រាំនាក់ផ្សេងទៀតនៅលើទូកល្បឿនលឿននៅលើទន្លេចៅប្រាយ៉ា ដែលចេញពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ពាន Krung Thon ក្នុងទីក្រុងបាងកកទៅកាន់ស្ពាន Rama VII ក្នុង Nonthaburi ។នាង បានធ្លាក់ចូលក្នុងទន្លេក្បែរផែ Phibul 1 ក្នុងស្រុក Muang នៃខេត្ត Nonthaburi នៅម៉ោងប្រហែល ១០ និង ៤០ នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ។ អ្នកជួយសង្គ្រោះ បានរកឃើញសាកសពរបស់នាងនៅជិតផែក្នុងខេត្ត Nonthaburi កាលពីថ្ងៃទី២៦ ខែកុម្ភៈ។ងាកមកម្ដាយរបស់ Tangmo វិញកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ ខាងប៉ូលិស បានកោះហៅ ដើម្បីសាកសួរបន្ថែមទាំងទងនឹងរឿងក្តី

របស់កូនស្រី ហើយមានអ្នកកាសែតសួរនាំច្រើននោះ, អ្នកស្រី គំរាម រកលោកពីលើកាំជណ្ដើមម្ដងរួចមកហើយ។ដោយឡែក កាលពីម្សិលមិញ ក្រោយពីមិនបានបង្ហាញខ្លួននៅក្នុងការធ្វើកោសល្យវិច័យជាលើកទី២របស់កូនស្រីនោះ អ្នកស្រីថែមទាំង បានបោះពាក្យសម្តី និងផ្តាំផ្ញើទៅកាន់កាសែតស្តីអំពីលទ្ធផលកោសល្យវិច្ច័យ រហូតទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។ជាក់ស្តែងនៅក្នុងសារនោះ ម្តាយTangmo បាននិយាយយ៉ាងដូច្នេះថា«ទុកឲ្យមេធាវីគ្រីស្នាស្នាក់នៅការិយាល័យជាអ្នក

ចាត់ចែងចុះ។ខ្ញុំសុំបដិសេធចំពោះការទៅសម្ភាសន៍។ឃើញអ្នកសារព័ត៌មានរមាស់មាត់ពេក…»។គួរកត់សម្គាល់ផងដែរថា ក្រោយបានឃើញសារអមដោយពាក្យសម្តីចាក់ដោតរបស់ម្តាយ Tangmoដូច្នេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិនដោយបានប្រើពាក្យសម្តីចំៗសួរត្រង់ទៅកាន់ម្តាយTangmo ថាមានចិត្តយល់ពីកូនឬទេ? ខណ:ដែលមហាជនកំពុងទទូចឲ្យស្វែងរកយុត្តិធម៌ជូនTangmo ឲ្យខានតែបាន៕

COMMENTS