ស្ដែងៗ រថយន្ត១គ្រឿងនិងម៉ូតូមួយគ្រឿង ត្រូវបានរថយន្តមួយគ្រឿងទៀតបុករះ បណ្ដាយឲ្យរងរបួស២នាក់នៅផ្លូវវេងស្រេង….

idol លេងបាត់ ! ឡើងឆាកច្រៀងម្ដងខ្ទង់ពាន់ដុល្លារ តែសុខៗទៅច្រៀងការគេ ទាំងដែលម្ចាស់ការមិនបានហៅ…
បន្ទាន់! Mae បានហាមឃាត់មេធាវី Krisna ពីការពាក់ព័ន្ធនឹងករណី Tangmo…
ឲ្យរាងថ្ងៃក្រោយ ខឹងប្ដីនិយាយមិនស្ដាប់រឿងវក់និងលេងល្បែងពេក ឆាតចូលផេកស្នងការប្តឹងឲ្យចុះប.ង្ក្រា.ប….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដែងៗ រថយន្ត១គ្រឿងនិងម៉ូតូមួយគ្រឿង ត្រូវបានរថយន្តមួយគ្រឿងទៀតបុករះ បណ្ដាយឲ្យរងរបួស២នាក់នៅផ្លូវវេងស្រេង….ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវចោមចៅឬផ្លូវវេងស្រេង មុខធនាគារ ABA ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរវាងរថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្សរងរបួស២នាក់។ប្រភពពីសមត្ថកិច្ចនិយាយថានិយាយថា ភាគីរថយន្តម៉ាក Toyota prius ពណ៌

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-9574 (អ្នកបើកបររត់បាត់)រថយន្តនេះបានបើកបរតាមផ្លូវវេងស្រេងពីកើតទៅលិច, លុះដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកពីក្រោយ ហើយរថយន្តដែលត្រូវគេបើកបុកនោះ ក៏បន្តដំណើរទៅមុខបាត់ទៅ។ប្រភពដដែលបន្តថា បន្ទាប់មករថយន្តទី១នោះ ក៏បើកជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលបើកស្របទិសគ្នាម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IY-2480បើកបរដោយឈ្មោះខាន់ ប៊ុនធី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រី

អាវុធហត្ថ ស្នាក់នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រងរបួសស្រាល។ចំណែកអ្នកបើកបររថយន្តដែលមិនទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាំម៉ារី។ចំពោះមូលហេតុសមត្ថកិច្ចបានបញ្ជាក់ថា«បណ្ដាលមកពីអ្នកបើកបររថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុករះរថយន្តនិងម៉ូតូតែម្ដង»។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានប៉ូលិសបានយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ៕

COMMENTS