មិនចឹង ! មានបុរសជនជាតិបរទេសម្នាក់មិនដឹងមូលហេតុរឿងឃើញមកដេកនៅកណ្តាលផ្លូវ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកកិ នពីលើស្លា ប់…ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់មកដេកនៅកណ្តាលផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកកិនពីលើស្លាប់ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង១៥នាទីរំលងអធ្រាត្រ ថ្ងៃសុក្រ ទី១៨ ខែមិនា ឆ្នាំ២០២២ នៅចំណុចមហាវិថីព្រះនរោត្តម មុខផ្ទះលេខ៩២ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ដំបូងមានរថយន្តមិនស្គាល់ម៉ាក បើកតាមបណ្តាយមហាវិថីព្រះ
នរោត្តម ពីត្បូងទៅជើង, លុះដល់ចំណុចមុខផ្ទះលេខ ៩២ ក៏បានបុកកិនពីលើជនបរទេស ដែលដេកកណ្តាលផ្លូវបណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯរថយន្តបើកគេចបាត់។សមត្ថកិច្ចនិយាយថា សពជនបរទេសឈ្មោះ VAN WYK BERTUS CAIE ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង មុខរបរនិងទីលំនៅបច្ចប្បន្នមិនដឹង កាន់លិខិតលេខ M0021994 ។សមត្ថកិច្ចបន្តថា ដំបូងមានរថយន្តមិនស្គាល់ម៉ាក បើកតាមបណ្តាយមហាវិថីព្រះនរោត្តម ពីត្បូងទៅជើង, លុះដល់ចំណុចមុខ
ផ្ទះលេខ ៩២ ក៏បានបុកកិនពីលើជនបរទេស ដែលដេកកណ្តាលផ្លូវបណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯរថយន្តបើកគេចបាត់។បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ។ ករណីនេះបានប្រគល់ឱ្យប៉ូលិសខណ្ឌដូនពេញ កសាងសំណុំរឿងតាមនីតិវិធីបន្ត ៕
COMMENTS